យ៉ូស្វេ 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ជនជាតិអ៊ីស្រាអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួននៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 កាលប្រជាជនអ៊ីស្រាអែលបោះជំរំនៅគីលកាល គេបាននាំគ្នាធ្វើពិធីបុណ្យរំលងនៅល្ងាចថ្ងៃទីដប់បួនក្នុងខែនោះ ក្នុងវាលទំនាបក្រុងយេរីខូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ពួកកូនចៅអ៊ីស្រាអែល គេដំឡើងត្រសាលនៅត្រង់គីលកាលនោះ ហើយនាំគ្នាធ្វើបុណ្យរំលងនៅល្ងាចថ្ងៃ១៤ខែនោះ ត្រង់វាលក្រុងយេរីខូរ សូមមើលជំពូកអាល់គីតាប10 ជនជាតិអ៊ីស្រអែលបោះជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យរំលង នៅល្ងាចថ្ងៃទីដប់បួន នៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។ សូមមើលជំពូក |
ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។