ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
២ សាំយូអែល 13:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងតាម៉ារយាងទៅដល់ដំណាក់របស់សម្ដេចអាំណូន ជាបងដែលកំពុងផ្ទំលើគ្រែ។ ព្រះនាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូន ដែលកំពុងផ្ទំ។ នាងក៏យកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់ អាល់គីតាប នាងតាម៉ារទៅដល់ដំណាក់របស់សម្តេចអាំណូន ជាបងដែលកំពុងដេកលើគ្រែ។ នាងយកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។ |
ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់ព្រះនាងតាម៉ារ នៅឯដំណាក់របស់ព្រះនាងថា៖ «ចូរទៅដំណាក់អាំណូនជាបងរបស់នាង ហើយរៀបចំធ្វើម្ហូបអាហារឲ្យបងសោយផង»។
ព្រះនាងយកខ្ទះមកចៀននំ រួចយកទៅថ្វាយសម្ដេចអាំណូន ប៉ុន្តែ សម្ដេចមិនព្រមសោយទេ។ សម្ដេចបញ្ជាឲ្យអ្នកឯទៀតៗចេញពីបន្ទប់ទាំងអស់គ្នា ពួកគេក៏ចេញទៅ។
“អ្នកណារួមដំណេកជាមួយបងប្អូនស្រីរបស់ខ្លួន ទោះបីជាបងប្អូនឪពុកមួយ ឬម្ដាយមួយក្ដី អ្នកនោះមុខជាត្រូវបណ្ដាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ែន!”។
ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។