Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះនាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅមក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 នាង​តាម៉ារ​ទៅ​ដល់​ដំណាក់​របស់​សម្តេច​អាំ‌ណូន ជា​បង​ដែល​កំពុង​ដេក​លើ​គ្រែ។ នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​បាន​ចាត់​គេ​ឲ្យ​ទៅ​ដំណាក់ ប្រាប់​នាង​តាម៉ារ​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​បង​របស់​ឯង ហើយ​រៀប​ចំ ម្ហូប​ឲ្យបង​បរិភោគ​ផង»។


រួច​លើក​ខ្ទះ​មក​ចាក់​នំ​នោះ​នៅនឹង​មុខ ប៉ុន្តែ ទ្រង់​មិន​បរិ‌ភោគ​ទេ ហើយ​បង្គាប់​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ពី​យើង​ទៅ» ដូច្នេះ គ្រប់​គ្នា​ក៏​ចេញ​ទៅ​ក្រៅ។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​ជា‌មួយ​បង​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ"។ នោះ​ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា "អាម៉ែន!"។


ស្ត្រី​នោះ​មាន​កូន​គោ​មួយ​យ៉ាង​ធាត់​នៅ​ក្នុង​ផ្ទះ គាត់​ក៏​ប្រញឹក‌ប្រញាប់​សម្លាប់​គោ​នោះ ហើយ​យក​ម្សៅ​មក​ច្របាច់​ដុត​ធ្វើ​ជា​នំបុ័ង​ឥត​ដំបែ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម