Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 13:8 - អាល់គីតាប

8 នាង​តាម៉ារ​ទៅ​ដល់​ដំណាក់​របស់​សម្តេច​អាំ‌ណូន ជា​បង​ដែល​កំពុង​ដេក​លើ​គ្រែ។ នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដូច្នេះ នាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន ដែល​កំពុង​ផ្ទំ។ នាង​ក៏​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខបង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដូច្នេះនាង​តាម៉ារ​ក៏​ទៅ​ដល់​ដំណាក់​អាំណូន​ជា​ជេដ្ឋា​ខ្លួន កំពុង​ដែល​ទ្រង់​ផ្ទំ នាង​ក៏​យក​ម្សៅមក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 13:8
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំ‌ណូន ជា​បង​របស់​នាង ហើយ​រៀប‌ចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​ពិសា​ផង»។


នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ជូន​សម្តេច​អាំ‌ណូន ប៉ុន្តែ សម្តេច​មិន​ព្រម​ពិសា​ទេ។ សម្តេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។


“អ្នក​ណា​រួម​ដំណេក​ជា​មួយ​បង‌ប្អូន​ស្រី​របស់​ខ្លួន ទោះ​បី​ជា​បង‌ប្អូន​ឪពុក​មួយ ឬ​ម្តាយ​មួយ​ក្តី អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


ស្ត្រី​នោះ​ប្រញាប់‌ប្រញាល់​ទៅ​ចាប់​កូន​គោ​មួយ​យ៉ាង​ធាត់ ដែល​នាង​បាន​ចិញ្ចឹម​យក​មក​សម្លាប់ រួច​នាង​យក​ម្សៅ​មក​ច្របាច់ ហើយ​ដុត​ធ្វើ​នំបុ័ង​ឥត​មេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម