ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។
២ សាំយូអែល 13:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលទូលដូច្នោះរួចស្រេចហើយ ពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងយំ ទ្រង់ព្រះកន្សែង ឯស្ដេចព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។ អាល់គីតាប លោកយ៉ូណាដាប់និយាយមិនទាន់ផុតពីមាត់ផង បុត្រារបស់ទតក៏មកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយទត និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។ |
ពួករាជបម្រើទូលសួរថា៖ «បពិត្រព្រះករុណា ស្ដេចប្រព្រឹត្តបែបនេះមានន័យដូចម្ដេចដែរ? កាលព្រះឱរសមានជីវិតនៅឡើយ ព្រះករុណាតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ ព្រះឱរសសុគតផុតហើយ ព្រះករុណាបែរជាក្រោកឡើង សោយព្រះស្ងោយទៅវិញ!»។
បន្ទាប់មក សម្ដេចអាំណូនស្អប់នាងយ៉ាងខ្លាំង ពោលគឺសម្ដេចស្អប់ខ្ពើមនាងខ្លាំងជាងសេចក្ដីស្រឡាញ់ ដែលសម្ដេចមានចំពោះរូបនាង កាលពីពេលមុនទៅទៀត។ សម្ដេចបណ្ដេញនាងថា៖ «ចេញទៅ!»។
លោកយ៉ូណាដាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណា បុត្រាទាំងអស់របស់ព្រះករុណាយាងមកដល់ហើយ! ដូចទូលបង្គំបានទូលព្រះករុណាមែន»។
សម្ដេចអាប់សាឡុមរត់គេចខ្លួនទៅជ្រកនៅជាមួយព្រះបាទតាលម៉ាយ ជាបុត្ររបស់ព្រះបាទអាំមីហ៊ូដ និងជាស្ដេចស្រុកកេស៊ួរី ។ ក្នុងអំឡុងពេលនោះ ព្រះបាទដាវីឌកាន់ទុក្ខសម្ដេចអាំណូនជាបុត្រ។
ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។