២ សាំយូអែល 13:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
36 កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។
សូមមើលជំពូក ចម្លង
36 កាលទូលដូច្នោះរួចស្រេចហើយ ពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងយំ ទ្រង់ព្រះកន្សែង ឯស្ដេចព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំង។
សូមមើលជំពូក ចម្លង
36 លោកយ៉ូណាដាប់ទូលមិនទាន់ផុតពីមាត់ផង បុត្រារបស់ស្ដេចក៏យាងមកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយស្ដេច និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
សូមមើលជំពូក ចម្លង
36 លោកយ៉ូណាដាប់និយាយមិនទាន់ផុតពីមាត់ផង បុត្រារបស់ទតក៏មកដល់។ ពួកគេនាំគ្នាទ្រហោយំ ហើយទត និងមន្ត្រីទាំងអស់យំសោកយ៉ាងខ្លាំងដែរ។
សូមមើលជំពូក ចម្លង