២ របាក្សត្រ 35:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកពលធ្នូក៏បាញ់ត្រូវព្រះបាទយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសធ្ងន់ណាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកពលធ្នូក៏បាញ់ត្រូវស្តេចយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា ចូរនាំយកអញចេញទៅ ដ្បិតអញត្រូវរបួសជាទំងន់ណាស់ អាល់គីតាប ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីប បានបាញ់ចំស្តេចយ៉ូសៀស។ ស្តេចបញ្ជាទៅអ្នកបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ |
ប៉ុន្តែ មានទាហានស៊ីរីម្នាក់យឹតធ្នូបាញ់ព្រាវទៅ ក៏ត្រូវចំស្ដេចស្រុកអ៊ីស្រាអែល ត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយេសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។
លោកយេហ៊ូវយឹតធ្នូបាញ់ចំខ្នងរបស់ព្រះបាទយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្ដេច រួចធ្លុះចេញមកក្រៅ ហើយស្ដេចដួលក្នុងរាជរថ។
ប៉ុន្តែ មានទាហានស៊ីរីម្នាក់ យឹតធ្នូបាញ់ព្រាវទៅ ត្រូវចំស្ដេចស្រុកអ៊ីស្រាអែលត្រង់ចន្លោះអាវក្រោះ។ ស្ដេចមានរាជឱង្ការទៅកាន់អ្នកបររាជរថថា៖ «ចូរបកក្រោយ នាំយើងចេញពីសមរភូមិភ្លាម ព្រោះយើងត្រូវរបួសហើយ»។
ប៉ុន្តែ ព្រះបាទយ៉ូសៀសនៅតែចង់តទល់នឹងព្រះចៅនេកោ គឺស្ដេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកោ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្ដេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្ដេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។
រាជបម្រើលើកស្ដេចចេញពីរាជរថដែលស្ដេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្ដេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្ដេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។