ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អូសៀស​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​ស្វែង​រក​ព្រះ‌ជាម្ចាស់ ក្នុង​ពេល​ដែល​លោក​សាកា‌រី​នៅ​រស់​នៅ​ឡើយ ព្រោះ​លោក​ណែ‌នាំ​ស្ដេច​ឲ្យ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ។ ដរាប​ណា​ស្ដេច​ស្វែង​រក​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ប្រទាន​ឲ្យ​ស្ដេច​បាន​ចម្រុង‌ចម្រើន​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ដាក់​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាកា‌រី ដែល​បង្រៀន​ទ្រង់​ឲ្យ​កោត​ខ្លាច​ព្រះ ហើយ​ដរាប​ណា​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា ព្រះ​ក៏​បាន​ប្រទាន​ឲ្យ​ទ្រង់​បាន​ចម្រុង​ចម្រើន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​គ្រា​សាការី ជា​អ្នក​យល់​ក្នុង​ការ​ជាក់‌ស្តែង​ពី​ព្រះ​ត​ទៅ ហើយ​នៅ​វេលា ដែល​ទ្រង់​ស្វែង​រក​ព្រះ‌យេហូវ៉ា អស់​រវាង​ប៉ុណ្ណា នោះ​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​យូរ​ប៉ុណ្ណោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​អូសៀស​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​អុលឡោះក្នុង​ពេល​ដែល​លោក​សាកា‌រីយ៉ា​នៅ​រស់​នៅ​ឡើយ ព្រោះ​គាត់​ណែ‌នាំ​ស្តេច​ឲ្យ​គោរព​កោត​ខ្លាច​អុលឡោះ។ ដរាប​ណា​ស្តេច​ស្វែង​រក​អុលឡោះទ្រង់​ប្រទាន​ឲ្យ​ស្តេច​បាន​ចំរុង​ចំរើន​ជា‌និច្ច។

សូមមើលជំពូក



២ របា‌ក្សត្រ 26:5
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​យ៉ូសែប​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​តំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។


ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ ដូច​លោក​នេះ​ឡើយ»។


ស្ដេច​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អសា‌រា​ជា​បិតា​ដែរ។


ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។


ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!


ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​សុខ​សន្តិ‌ភាព។


លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌រាជា​អេ‌សា ព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីន ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា កាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


ព្រះ‌បាទ​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា។


ប្រសិន​បើ​ព្រះ‌ករុណា​ឲ្យ​ពួក​គេ​ទៅ​ជា​មួយ ទោះ​បី​ព្រះ‌ករុណា​ខំ​ប្រឹង​ប្រយុទ្ធ​យ៉ាង​ណា​ក្ដី ក៏​ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ព្រះ‌ករុណា​បរា‌ជ័យ នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ​ដែរ ដ្បិត​មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ ដែល​ប្រទាន​ជ័យ‌ជម្នះ ឬ​ធ្វើ​ឲ្យ​បរា‌ជ័យ»។


ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។


ព្រះ‌បាទ​យ៉ូថាម​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ទ្រង់​ប្រព្រឹត្ត​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់​យ៉ាង​ជាប់‌លាប់។


ព្រះ‌បាទ​ហេ‌សេគា​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាកា‌រី។


ព្រះ‌បាទ​ហេ‌សេគា​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ហេ‌សេគា​ធ្វើ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចម្រុង‌ចម្រើន​ទាំង​អស់។


ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត យុវជន​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។


ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានី‌យ៉ែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។


យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា លោក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​លោក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។


«អេប្រាអ៊ីម​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន? យូដា​អើយ! តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន បើ​ចិត្ត​ភក្ដី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!


ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។


ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យ‌វិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យ‌ជម្នះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។


ត្រូវ​ទន្ទេញ​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ​ជានិច្ច ត្រូវ​រិះគិត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​ការ​អ្វី​ដែល​អ្នក​ធ្វើ បាន​ចម្រុង‌ចម្រើន និង​ទទួល​ជោគ‌ជ័យ។


ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ក្នុង​អំឡុង​ពេល​ដែល​លោក​យ៉ូស្វេ​មាន​ជីវិត​នៅ​ឡើយ។ ក្រោយ​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះអង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ដែល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ការ​អស្ចារ្យ​ដ៏​ឧត្ដុង្គ‌ឧត្ដម ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល។