ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 2:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ប្រាំ‌ពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សាឡូម៉ូន​បាន​តម្រូវ​ឲ្យ​មាន​មនុស្ស​ប្រាំពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំបី​ម៉ឺន​នាក់ សម្រាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់​សម្រាប់​ជា​អ្នក​ត្រួត​លើ​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​មនុស្ស​៧​ម៉ឺន​នាក់ សំរាប់​លី‌សែង នឹង​៨​ម៉ឺន​នាក់ សំរាប់​កាប់​ឈើ​នៅ​ឯ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់​សំរាប់​ជា​អ្នក​ត្រួត​លើ​គេ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​កេណ្ឌ​មនុស្ស​ប្រាំ​ពីរ​ម៉ឺន​នាក់ សម្រាប់​លី​សែង និង​ប្រាំ​បី​ម៉ឺន​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ ព្រម​ទាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​ប្រាំ​មួយ​រយ​នាក់។

សូមមើលជំពូក



២ របា‌ក្សត្រ 2:2
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ហ៊ីរ៉ាម​ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​មក​គាល់​ព្រះ‌បាទ​ដាវីឌ ដោយ​នាំ​ឈើ​តា​ត្រៅ ជាង​ដាប់​ថ្ម និង​ជាង​សំណង់ ដើម្បី​សង់​ដំណាក់​មួយ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។


ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​ពួក​គេ ៧០ ០០០​នាក់ សម្រាប់​លី​សែង ៨០ ០០០​នាក់ សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០​នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។


អ្នក​ដឹក​នាំ​ប្រជា‌ជន​បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​ឲ្យ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក សម្រាប់​សហគមន៍​ទាំង​មូល»។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។