រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោ ជាគ្រូទាយ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
២ របាក្សត្រ 13:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអប៊ីយ៉ា គឺអ្វីៗដែលស្ដេចបានធ្វើ និងរាជឱង្ការដែលស្ដេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ព្យាការីអ៊ីដោ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កិច្ចការផ្សេងទៀតដែលអ័ប៊ីយ៉ាបានធ្វើ និងរាជឱង្ការដែលទ្រង់ថ្លែង បានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដំណើរឯទៀតពីអ័ប៊ីយ៉ា ហើយពីការរបស់ទ្រង់ នឹងព្រះបន្ទូលនៃទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅបរិយាយនៃហោរាអ៊ីដោហើយ។ អាល់គីតាប កិច្ចការផ្សេងៗទៀតរបស់ស្តេចអប៊ីយ៉ា គឺអ្វីៗដែលស្តេចបានធ្វើ និងពាក្យសំដីដែលស្តេចបានថ្លែង សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអត្ថាធិប្បាយរបស់ណាពីអ៊ីដោ។ |
រាជកិច្ចរបស់ព្រះបាទរេហូបោម តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ព្យាការីសេម៉ាយ៉ា និងលោកអ៊ីដោ ជាគ្រូទាយ។ ព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោម តែងតែធ្វើសង្គ្រាមនឹងគ្នាទៅវិញទៅមកជានិច្ច។
ផ្ទុយទៅវិញ ព្រះបាទអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្ដេចមានមហេសីដប់បួនអង្គ មានបុត្រាម្ភៃពីរអង្គ និងបុត្រីដប់ប្រាំមួយអង្គ។
រីឯចំនួនបុត្ររបស់ស្ដេច និងសេចក្ដីជាច្រើនដែលព្យាការីថ្លែងប្រឆាំងនឹងស្ដេច ព្រមទាំងកំណត់ហេតុស្ដីអំពីការជួសជុលព្រះដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅអធិប្បាយរបស់ព្រះមហាក្សត្រ។ ព្រះបាទអម៉ាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
រាជកិច្ចផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន គឺតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅ «កិច្ចការរបស់ព្យាការីណាថាន» ក្នុងសៀវភៅ «ទំនាយរបស់ព្យាការីអហ៊ីយ៉ា» ជាអ្នកភូមិស៊ីឡូ និងក្នុងសៀវភៅ «និមិត្តហេតុដ៏អស្ចារ្យរបស់លោកអ៊ីដោ ជាគ្រូទាយ» ស្ដីអំពីព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត និងជាស្ដេចស្រុកអ៊ីស្រាអែល។