ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 12:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះ‌យេហូវ៉ា​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ា‌យ៉ា​ថា៖ «គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ យើង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​យើង​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​យើង​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង ទៅ​លើក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ាយ៉ា​ថា គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ អញ​នឹង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​អញ​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​អញ​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ ទៅ​លើ​ក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ

សូមមើលជំពូក

អាល់គីតាប

កាលអុលឡោះ‌តាអាឡា​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ទ្រង់​មាន​បន្ទូល​មក​កាន់​ណាពី​សេម៉ា‌យ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្តេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

សូមមើលជំពូក



២ របា‌ក្សត្រ 12:7
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌អម្ចាស់​ប្រណី​សន្ដោស​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ព្រះអង្គ​អាណិត​អាសូរ និង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ពួក​គេ ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ព្រះអង្គ​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ព្រះអង្គ​ដែរ។


ដោយ​ព្រះ‌បាទ​រ៉ូបោម​ដាក់​ខ្លួន ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ស្ដេច ហើយ​ក៏​មិន​បំផ្លាញ​ស្ដេច​ឲ្យ​វិនាស​សូន្យ​ដែរ។ ម្យ៉ាង​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះៗ​ដែរ។


ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​ដឹង​ខ្លួន​ខុស ស្ដេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះ ព្រះ‌អម្ចាស់​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហេ‌សេគា​នៅ​មាន​ព្រះ‌ជន្ម​ឡើយ។


នៅ​ពេល​មាន​ទុក្ខ​ទោស​ដូច្នេះ ស្ដេច​បាន​អង្វរ​ករ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ហើយ​សារ‌ភាព​កំហុស​យ៉ាង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ​នៃ​អយ្យ‌កោ​របស់​ស្ដេច។


ស្ដេច​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ឆ្លើយ​តប​ចំពោះ​ពាក្យ​ដែល​ស្ដេច​ទូល‌អង្វរ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​វិល​ត្រឡប់​មក​គ្រង​រាជ្យ នៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌បាទ​ម៉ាណា‌សេ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។


«សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។


ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌ឱន​បាន​ឡើយ!


ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់​យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


គួរ​តែ​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ ទៅ​លើ​ប្រជា‌ជាតិ​ដែល​ពុំ​ស្គាល់​ព្រះអង្គ និង​នគរ​នានា​ដែល​មិន​គោរព​បម្រើ​ព្រះ‌នាម ព្រះអង្គ​នោះ​វិញ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។


ចូរ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន តែ​ប៉ុណ្ណោះ​បាន​ហើយ គឺ​នាង​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​នាង នាង​បាន​រត់​ទៅ​រក​ព្រះ​ដទៃ​គ្រប់​ទី​កន្លែង គឺ​នៅ​ក្រោម​ដើម​ឈើ​ណា​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ហើយ​នាង​ពុំ​បាន​ស្ដាប់​សំឡេង​យើង​ទេ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។


អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទណ្ឌ‌កម្ម​ពី​ព្រះ‌ជា‌ម្ចាស់ ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ឥត​ត្រា​ប្រណី​ឡើយ​ ហើយ​គេ​នឹង​ត្រូវ​រង‌ទុក្ខ​ទោស​នៅ​ក្នុង​ភ្លើង និង​ក្នុង​ស្ពាន់ធ័រ នៅ​ចំពោះ​មុខ​ពួក​ទេវតា​ដ៏វិសុទ្ធ* និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​កូន​ចៀម។