Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 12:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ាយ៉ា​ថា គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ អញ​នឹង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​អញ​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​អញ​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ ទៅ​លើ​ក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ព្រះ‌យេហូវ៉ា​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ា‌យ៉ា​ថា៖ «គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ យើង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​យើង​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​យើង​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​យើង ទៅ​លើក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្ដេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាលអុលឡោះ‌តាអាឡា​ឃើញ​ពួក​គេ​ដាក់​ខ្លួន​ដូច្នេះ ទ្រង់​មាន​បន្ទូល​មក​កាន់​ណាពី​សេម៉ា‌យ៉ា​ថា៖ «ពួក​គេ​ដាក់​ខ្លួន​ហើយ យើង​មិន​បំផ្លាញ​ពួក​គេ​ទេ។ យើង​នឹង​ជួយ​រំដោះ​ពួក​គេ​ជា​បន្ទាន់ ដ្បិត​យើង​មិន​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ទុក​ឲ្យ​ស្តេច​ស៊ីសាក់​បំផ្លាញ​ក្រុង​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 12:7
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​គេ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា ហើយ​យល់​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​សញ្ញា ដែល​ទ្រង់​តាំង​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ នឹង​បំផ្លាញ​គេ​ទេ ហើយ​លុះ​ដល់​វេលា​នោះ ទ្រង់​ក៏​មិន​ទាន់​បោះ‌បង់​ចោល​គេ​ចេញ​ពី​ចំពោះ​ទ្រង់​នៅ​ឡើយ​ដែរ


នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ងាក​បែរ​ចេញ​ពី​ទ្រង់​ទៅ ប្រយោជន៍​មិន​ឲ្យ​ទ្រង់​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​១​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។


ប៉ុន្តែហេសេគា​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ ពី​ការ​ដែល​មាន​ចិត្ត​ធំ​នោះ​ទៅ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មិន​បាន​ធ្លាក់​មក​លើ​គេ នៅ​ក្នុង​គ្រា​ហេសេគា​ឡើយ។


តែ​កាល​ទ្រង់​មាន​សេចក្ដី​វេទនា នោះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ទ្រង់ ព្រម​ទាំង​បន្ទាប​ព្រះ‌ទ័យ​ចុះ​ជា​ខ្លាំង នៅ​ចំពោះ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់​វិញ


ក៏​អធិ‌ស្ឋាន ហើយ​ព្រះ​ក៏​ទន់​ព្រះ‌ហឫទ័យ ស្តាប់​តាម​សេចក្ដី​ដែល​ទ្រង់​ទូល​អង្វរ ប្រោស​នាំ​ទ្រង់​មក​ឯ​រាជ្យ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ដូច្នេះ ទើប​ម៉ាន៉ាសេ​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ពិត។


ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង នឹង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សំបើម​ណាស់ ពី​ព្រោះ​ពួក​ឰយុកោ​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ។


ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​អញ​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង


ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​អញ​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​អញ​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ


សូម​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ទ្រង់ ហើយ​លើ​អស់​ទាំង​នគរ​ដែល​មិន​អំពាវ‌នាវ ដល់​ព្រះ‌នាម​ទ្រង់​វិញ


គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។


ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចំការ នឹង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្ដី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។


អ្នក​នោះ​នឹង​ត្រូវ​ផឹក​ស្រា​ផង​សេចក្ដី​ឃោរ‌ឃៅ​របស់​ព្រះ ជា​ស្រា​ឥត​លាយ ដែល​ចាក់​ទៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ព្រម​ទាំង​ត្រូវ​រង​ទុក្ខ​វេទនា នៅ​ក្នុង​ភ្លើង នឹង​ស្ពាន់‌ធ័រ ចំពោះ​មុខ​នៃ​ពួក​ទេវតា​បរិសុទ្ធ នឹង​កូន​ចៀម​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម