កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលព្រះបាទហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ាជាស្ដេចស្រុកអ៊ីស្រាអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
លុះច្បាំងគ្រប់បីឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទីប្រាំមួយនៃរាជ្យស្ដេចហេសេគា ដែលត្រូវនឹងឆ្នាំទីប្រាំបួននៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន។
លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន
កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងនេះ អស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំមួយនៃរជ្ជកាលស្តេចហេសេគា ត្រូវនឹងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចហូស៊ាជាស្តេចស្រុកអ៊ីស្រអែល កងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី។
នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូស៊ា ស្ដេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ឲ្យពួកគេរស់នៅក្រុងហាឡា និងនៅតាមដងទន្លេហាបោ ជាទន្លេនៃស្រុកកូសាន ព្រមទាំងនៅតាមក្រុងនានារបស់ជនជាតិមេឌីផង។
យើងបានប្រព្រឹត្តចំពោះក្រុងកាលនរ ដូចក្រុងកើកេមីស ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសាម៉ារី និងក្រុងដាម៉ាសដូចគ្នាដែរ។
អ្នកក្រុងសាម៉ារីនឹងទទួលទោស ព្រោះគេបានបះបោរ ប្រឆាំងនឹងព្រះរបស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយមុខដាវ ខ្មាំងនឹងជាន់កម្ទេចកូនក្មេង ហើយវះពោះស្ត្រីមានគភ៌។
ហេតុនេះហើយបានជាព្រះជាអម្ចាស់ មានព្រះបន្ទូលថា៖ «ខ្មាំងសត្រូវមកដល់ហើយ! គេឡោមព័ទ្ធស្រុកគេនឹងរំលំកំពែងដ៏រឹងមាំ ហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។
ហេតុនេះហើយបានជាអ្នករាល់គ្នា ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។ ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា នឹងលែងស្គាល់ការសប្បាយទៀតហើយ។
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។
ពូជពង្សលោកយ៉ាអៀរ ជាកូនរបស់លោកម៉ាណាសេ បានវាយលុកភូមិនានា ហើយដាក់ឈ្មោះភូមិទាំងនោះថាហាវ៉ុត-យ៉ាអៀរ។