ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 16:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អហាស​ចេញ​បញ្ជា​ដល់​លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ដូច​ត​ទៅ៖ «លោក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​របស់​ស្ដេច ព្រម​ទាំង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌រាស្ត្រ រួម​ជា​មួយ​តង្វាយ​ម្សៅ និង​ពិធី​ច្រួច‌ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​អ័ហាស​ក៏​បង្គាប់​សង្ឃ​អ៊ូរី‌យ៉ា​ថា «ត្រូវ​ដុត​តង្វាយ​ដុត​ពេល​ព្រឹក និង​តង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ដុត​របស់​ស្តេច និង​តង្វាយ​ម្សៅ ហើយ​ទាំង​តង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រូច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាស‌នា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​តង្វាយ​ដុត និង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាស‌នា​លង្ហិន ត្រូវ​ទុក​សម្រាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​អ័ហាស​ក៏​បង្គាប់​ដល់​អ៊ូរីយ៉ា​ដ៏​ជា​សង្ឃ​ថា ត្រូវ​ដុត​ដង្វាយ​ដុត​ពេល​ព្រឹក នឹង​ដង្វាយ​ម្សៅ​ពេល​ល្ងាច ព្រម​ទាំង​ដង្វាយ​ដុត​របស់​ស្តេច នឹង​ដង្វាយ​ម្សៅ​ទ្រង់ ហើយ​ទាំង​ដង្វាយ​ដុត ដង្វាយ​ម្សៅ នឹង​ដង្វាយ​ច្រួច​របស់​ពួក​ជន​ទាំង‌ឡាយ នៅ​លើ​អាសនា​ធំ​នោះ ក៏​ត្រូវ​ប្រោះ​ឈាម​ដង្វាយ​ដុត នឹង​ឈាម​នៃ​យញ្ញ‌បូជា​នៅ​លើ​នោះ​ដែរ តែ​អាសនា​លង្ហិន​នោះ ត្រូវ​ទុក​សំរាប់​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ

សូមមើលជំពូក

អាល់គីតាប

ស្តេច​អហាស​ចេញ​បញ្ជា​ដល់​អ៊ីមុាំ​អ៊ូរី‌យ៉ា​ដូច​ត​ទៅ៖ «លោក​ត្រូវ​ធ្វើ​គូរបាន​ដុត​នៅ​ពេល​ព្រឹក និង​ជូន​ម្សៅ​នៅ​ពេល​ល្ងាច លើ​អាសនៈ​ធំ​នេះ គឺ​គូរបាន​ដុត និង​ជូន​ម្សៅ​របស់​ស្តេច ព្រម​ទាំង​គូរបាន​ដុត​របស់​ប្រជា‌រាស្ត្រ រួម​ជា​មួយ​ជូន​ម្សៅ និង​ពិធី​ច្រួច​ស្រា។ ត្រូវ​ប្រោះ​ឈាម​ទាំង​អស់​របស់​សត្វ ដែល​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​នៅ​លើ​អាសនៈ​នេះ​ដែរ។ រីឯ​អាសនៈ​ពី​លង្ហិន​វិញ​ទុក​ឲ្យ​យើង​ចាត់​ចែង​ចុះ»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 16:15
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ចាស់​របស់​ខ្ញុំ​តែងតែ​ប្រើ​ពែង​សម្រាប់​ពិសា​ទឹក និង​សម្រាប់​ទស្សន៍‌ទាយ​ផង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​លួច​យក​មក​ដូច្នេះ?”»។


ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។


លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កម្ពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។


ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទីសក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។


រីឯ​អាសនៈ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ខាង​មុខ​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ស្ដេច​ឲ្យ​គេ​លើក​ចេញ​ពី​កន្លែង​ដើម ដែល​ស្ថិត​នៅ​ចន្លោះ​អាសនៈ​ថ្មី និង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់​យក​ទៅ​ដាក់​នៅ​ខាង​ជើង​អាសនៈ​ថ្មី​វិញ។


លោក​បូជា‌ចារ្យ​អ៊ូរី‌យ៉ា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អហាស។


ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កម្ទេច​រូប​ពស់​លង្ហិន ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ថ្វាយ​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា​«នេហ៊ូស‌ថាន់»។


លុះ​ព្រឹក​ឡើង ពេល​ថ្វាយ​យញ្ញ‌បូជា មាន​ទឹក​ហូរ​មក​ពី​ស្រុក​អេដុម ពាស‌ពេញ​តំបន់​នោះ។


ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិត‌សិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះ‌អម្ចាស់។


មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​តង្វាយ​ដុត​ទាំង​មូល​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ថ្វាយ​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នៅ​លើ​អាសនៈ​ដែរ។ ដូច្នេះ គេ​បាន​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ឡើង​វិញ។


ស្ដេច​បាន​យក​បុត្រា​ទៅ​ធ្វើ​បូជា‌យញ្ញ​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ស្ដេច​រក​គ្រូ​មើល​ជោគ‌រាសី ប្រព្រឹត្ត​មន្ត‌អាគម និង​អំពើ​អាប‌ធ្មប់ ព្រម​ទាំង​តែង‌តាំង​ឲ្យ​មាន​គ្រូ​អន្ទង​ខ្មោច និង​គ្រូ​ទស្សន៍‌ទាយ​ផង។ ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រោះ​មាន​គ្រូ​មន្ត‌អាគម​ពី​ទិស​ខាង​កើត នៅ​ពេញ​ក្នុង​ស្រុក​របស់​គេ ពួក​គេ​មាន​គ្រូ​ទាយ​ច្រើន​ដូច​នៅ​ស្រុក​ភីលីស្ទីន ប្រជា‌ជន​របស់​ព្រះអង្គ​ចង​សម្ពន្ធ‌មិត្ត ជា​មួយ​ជន​បរទេស។


ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។


ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅ‌សិប​ថ្ងៃ។


ពេល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​នៅ​ឡើយ ស្រាប់​តែ​ទេវតា*​កាព្រី‌យ៉ែល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ថ្វាយ​តង្វាយ​វេលា​ល្ងាច។


ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន​ចុះ​សន្ធិ‌សញ្ញា​យ៉ាង​តឹង‌រ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្ត‌រាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។


ប្រជា‌រាស្ត្រ​របស់​យើង​ទៅ​រក​ព្រះ​ធ្វើ​ពី​ឈើ ឲ្យ​ទស្សន៍‌ទាយ ដំបង​របស់​គេ​ប្រាប់​សេចក្ដី​ដែល​គេ​ចង់​ដឹង! គំនិត​ពេស្យា‌ចារ​បាន​នាំ​ពួក​គេ​ឲ្យ​វង្វេង ពួក​គេ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​របស់​ខ្លួន។