Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 កងទ័ព​ពី​ទ្រង់​នឹង​ក្រោកឡើង ហើយ​បន្ទាបបន្ថោក​ទីវិសុទ្ធ​ដែលជា​បន្ទាយ ព្រមទាំង​បញ្ឈប់​តង្វាយប្រចាំថ្ងៃ ហើយ​តាំង​តួគួរឲ្យស្អប់ខ្ពើម​ដែល​បង្កការហិនវិនាស​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ពួក​ទាហាន​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ទៅ នឹង​នាំ​គ្នា​បង្អាប់​ទី​បរិសុទ្ធ​ដែល​មាន​កំផែង​ការពារ បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយដុត​ប្រចាំ​ថ្ងៃ ហើយ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​ចង្រៃ​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទី‌សក្ការៈ ហើយ​បញ្ឈប់​ការ​ធ្វើ​គូរបាន​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:31
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​យូដា​បោះ​បង់​ចោល​យើង ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ក្លាយ​ទៅ​ជា​សៅ‌ហ្មង គឺ​ពួក​គេ​ថ្វាយ​សក្ការ‌បូជា​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​ពុំ​បាន​ជួយ​ថែ‌រក្សា​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ ឬ​ស្ដេច​របស់​ជន‌ជាតិ​យូដា​ទាល់​តែ​សោះ។ ពួក​គេ​ធ្វើ​ឲ្យ​កន្លែង​នេះ​ប្រឡាក់​ពេញ​ដោយ​ឈាម​របស់​ជន​ស្លូត​ត្រង់។


«ជន‌ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។


សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ គឺ​ប្រជា‌ជាតិ​ដែល​ព្រះអង្គ​បាន​ហាម​មិន​ឲ្យ ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​ឡើយ។


ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។


ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ចូរ​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​ទៅ​ជា​សៅហ្មង ដោយ​ទុក​សាក‌សព​ចោល​ពាស‌ពេញ​ទី‌លាន រួច​នាំ​គ្នា​ចេញ​ទៅ​ចុះ!»។ ពួក​គេ​ក៏​ចេញ​ទៅ​វាយ​ប្រហារ​ជីវិត​ប្រជា‌ជន​នៅ​ក្នុង​ទីក្រុង។


ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​ឲ្យ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅ‌សិប​ថ្ងៃ។


អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កម្ទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កម្ទេច​ប្រជា‌ជន​ដ៏វិសុទ្ធ​ទៀត​ផង។


រីឯ​កំណត់​ពេល​ព្រឹក និង​ល្ងាច ដែល​លោក​បាន​ឃើញ​នៅ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ពិត​ជា​មាន​មែន។ សូម​លោក​លាក់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ឲ្យ​ជិត ដ្បិត​ព្រឹត្តិ‌ការណ៍​នោះ​នឹង​កើត​មាន​ទៅ​អនាគត​ដ៏​យូរ‌លង់​ខាង​មុខ»។


ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន​ចុះ​សន្ធិ‌សញ្ញា​យ៉ាង​តឹង‌រ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្ត‌រាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។


ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ ។


«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម តាំង​នៅ​ក្នុង​ទី‌សក្ការៈ ដូច​ព្យាការី​ដានី‌យ៉ែល​បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!)


«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា​ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។


«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។


ស្នែង​ទាំង​ដប់​ដែល​លោក​បាន​ឃើញ សំដៅ​ទៅ​លើ​ស្ដេច​ដប់​អង្គ​ដែល​ពុំ​ទាន់​បាន​ទទួល​រាជ​សម្បត្តិ​នៅ​ឡើយ តែ​ស្ដេច​ទាំង​នោះ​នឹង​ទទួល​អំណាច​ធ្វើ​ជា​ស្ដេច បាន​មួយ​ម៉ោង​រួម​ជា​មួយ​សត្វ​តិរច្ឆាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម