ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 8:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បងប្អូន។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​គាត់​បាន​ទទួលយក​ការជំរុញទឹកចិត្ត​របស់យើង ក៏​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង ហើយ​ចេញដំណើរទៅ​រក​អ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ត​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​គាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង​ ហើយ​កាន់​តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ រួច​គាត់​ក៏​មក​ឯ​អ្នក​រាល់គ្នា​ដោយ​ស្ម័គ្រ​ចិត្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​គាត់​មិន​ត្រឹម​តែ​ទទួល​តាម​សំណូម​ពរ​របស់​យើង​ប៉ុណ្ណោះ តែ​លើស​ជាង​នេះ គាត់​មាន​ចិត្ត​ខ្នះ​ខ្នែង ដោយ​ស្ម័គ្រ​ចិត្ត​មក​រក​អ្នក​រាល់​គ្នា​ដោយ​ខ្លួន​ឯង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​បាន​ទទួល​សេចក្ដី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្ដី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ

សូមមើលជំពូក

អាល់គីតាប

ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ដ​ខ្នះ‌ខ្នែង​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង​ប្អូន។

សូមមើលជំពូក



២ កូរិនថូស 8:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក​រក​បងប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បងប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ត​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?


ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បងប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បងប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បងប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បងប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។


ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បងប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បងប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ


បងប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។