ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។
១ សាំយូអែល 5:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសម្រែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកអ្នកដែលសល់ពីស្លាប់ នោះក៏កើតមានឫសដូងបាត ហើយសូរសម្រែកនៅទីក្រុងនោះ ឮរំពងដល់ផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមនុស្សដែលមិនបានស្លាប់ទេ នោះក៏កើតមានឫសដូងបាតវិញ ហើយសូរសំរែកនៅទីក្រុងនោះ ក៏ឮរហូតដល់ផ្ទៃមេឃ។ អាល់គីតាប អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។ |
ពេលនោះ នរណាគេចផុតពីមុខដាវរបស់ហាសែល នឹងត្រូវយេហ៊ូវសម្លាប់ ហើយនរណាគេចផុតពីមុខដាវរបស់យេហ៊ូវ នឹងត្រូវអេលីសេសម្លាប់។
នៅយប់នោះ ព្រះចៅផារ៉ោន នាម៉ឺនសព្វមុខមន្ត្រីទាំងអស់ និងជនជាតិអេស៊ីបទាំងអស់ ក្រោកឡើងគ្រប់ៗគ្នា ហើយមានឮសម្រែកទ្រហោយំយ៉ាងខ្លាំង ក្នុងស្រុកអេស៊ីបទាំងមូល ដ្បិតគ្មានផ្ទះណាមួយដែលគ្មានមនុស្សស្លាប់ទេ។
ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ ទីក្រុងរបស់គេធ្លាក់ដុនដាប ហើយកាន់តែទ្រុឌទ្រោមទៅៗ។ សម្រែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹម លាន់ឮឡើង។
ពួកគង្វាលអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ! អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាន នឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
ដោយមានព្រះបន្ទូលថា៖ «ស្អែក ពេលថ្មើរហ្នឹង យើងនឹងចាត់បុរសម្នាក់ពីស្រុកបេនយ៉ាមីនឲ្យមកជួបអ្នក។ អ្នកត្រូវចាក់ប្រេងតែងតាំងអ្នកនោះ ឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រាអែល ជាប្រជាជនរបស់យើង។ អ្នកនោះនឹងរំដោះប្រជាជនយើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន ដ្បិតយើងបានឃើញទុក្ខវេទនានៃប្រជាជនរបស់យើង ហើយយើងក៏បានឮសម្រែករបស់ពួកគេដែរ»។