Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 14:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាប ហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។ សម្រែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម លាន់​ឮ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​យូដា​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កម្លាំង គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សម្រែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កំឡាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សំរែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប្រជា‌ជន​នៅ​ស្រុក​យូដា​នាំ​គ្នា​កាន់​ទុក្ខ ទីក្រុង​របស់​គេ​ធ្លាក់​ដុន‌ដាប ហើយ​កាន់​តែ​ទ្រុឌ‌ទ្រោម​ទៅៗ។ សំរែក​ថ្ងូរ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម លាន់​ឮ​ឡើង។

សូមមើលជំពូក ចម្លង




យេរេមា 14:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក​នេះ។


សូម​ឲ្យ​ហ្វូង​គោ​របស់​យើង បាន​កើន​ចំនួន​ជា​ច្រើន គ្មាន​បាត់ គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ ហើយ​សូម​កុំ​ឲ្យ​មាន​សម្រែក​ភ័យ​អាសន្ន នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។


ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក​ថ្ងូរ​របស់​ពួក​គេ។ ព្រះអង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះអង្គ​ចង​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។


ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស្យ៉ា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម


នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។


មនុស្ស​នៅ​ផែនដី​នឹង​កាន់​ទុក្ខ គេ​ធ្លាក់​ខ្លួន​ខ្សោយ ឥត​មាន​កម្លាំង​កំហែង​ទៀត​ទេ វត្ថុ​ស័ក្ដិ‌សិទ្ធិ​ទាំង‌ឡាយ​នឹង​អស់​ឫទ្ធិ។


សូម្បី​តែ​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ក៏​កាន់​ទុក្ខ​ដែរ ចម្ការ​ទំពាំង‌បាយជូរ​ត្រូវ​ហិន‌ហោច​អស់ អស់​អ្នក​ដែល​ធ្លាប់​តែ​សប្បាយ បែរ​ជា​ស្រែក​ថ្ងូរ​ទៅ​វិញ។


ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នឹង​យំ​សោក​សង្រេង កាន់​ទុក្ខ ដូច​ស្ត្រី​មេម៉ាយ​អង្គុយ​យំ​នៅ​លើ​ដី ព្រោះ​បាត់​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន។


ប្រជា‌ជន​នៅ​ក្នុង​ស្រុក​នាំ​គ្នា​កាន់​ទុក្ខ ទឹក​ដី​កំពុង​តែ​រ៉ាំរ៉ៃ​ទៅៗ ព្រៃ​ឈើ​នៅ​ភ្នំ​លីបង់​នឹង​រុះ​រោយ ហើយ​បាក់​មុខ វាល​សារ៉ូន​ប្រៀប​បាន​នឹង​វាល​ហួត‌ហែង ភ្នំ​បាសាន និង​ភ្នំ​កើមែល នឹង​លែង​មាន ព្រៃ​ឈើ​ទៀត​ហើយ។


ចម្ការ​ទំពាំង‌បាយជូរ​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ដើម​ទំពាំង‌បាយជូរ​ដែល​ព្រះអង្គ​ស្រឡាញ់ គឺ​ប្រជា‌ជន​យូដា។ ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​យុត្តិធម៌ តែ​ពួក​គេ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ព្រះអង្គ​នឹក​សង្ឃឹម​ថា​ពួក​គេ​នឹង ប្រព្រឹត្ត​អំពើ​សុចរិត តែ​ព្រះអង្គ​បែរ​ឮ​ស្នូរ​សម្រែក របស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់​ទៅ​វិញ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ធ្លាក់​មក​លើ​ពួក​គេ ពួក​គេ​ពុំ​អាច​គេច​ផុត​បាន​ឡើយ។ ពួក​គេ​នឹង​ស្រែក​អង្វរ​យើង តែ​យើង​មិន​ស្ដាប់​ពួក​គេ​ទេ។


ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។ នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់ គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។


តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះអង្គ​មិន​ឃើញ​ដែរ!”។


សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​ឲ្យ​មាន​ឮ​សម្រែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ទូលបង្គំ។


ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​កាន់​ទុក្ខ ផ្ទៃ​មេឃ​ដែល​នៅ​ខាង​លើ​ក៏​ងងឹត​សូន្យ‌សុង​ដែរ ដ្បិត​យើង​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​យើង យើង​មិន​សោក​ស្ដាយ ឬ​ដូរ​គំនិត​ឡើយ»។


ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់ ព្រោះ​សម្រែក​របស់​អ្នក លាន់​ឮ​ពាស‌ពេញ​លើ​ផែនដី។ ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា ដួល​ស្លាប់​ទាំង​ពីរ​នាក់»។


ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច‌ខ្ទាំ ដោយ‌សារ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ ខ្ញុំ​វិល‌វល់​ស្មារតី ដោយ‌សារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។


ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​វាស់​កំពែង​នេះ ហើយ​ព្រះអង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង រំលំ​គរ​លើ​គ្នា។


ព្រះអង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត កប់​ទៅ​ក្នុង​ដី ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។ ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ក្រឹត្យ‌វិន័យ​លែង​មាន​ទៀត​ហើយ សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។


ដោយ​ឃ្លាន​ខ្លាំង​ពេក ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។


ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ ជា​មួយ​ពួក​គេ​ដែរ។


ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់ សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មី ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។


អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយជូរ​សោក​សង្រេង ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។


ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។ ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន នៅ​ក្នុង​ស្រុក​ទាំង​មូល ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ស្រែក​អង្វរ​សូម​ព្រះអង្គ​ជួយ​ទៅ!


ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។


យើង​នឹង​ធ្វើ​ឲ្យ​កើត​រាំង​ស្ងួត គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែ លើ​ចម្ការ​ទំពាំង‌បាយជូរ លើ​ចម្ការ​អូលីវ លើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។ ដូច្នេះ កិច្ចការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ ឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “ពេល​យើង​ហៅ​រក​ពួក​គេ ពួក​គេ​ពុំ​ព្រម​ស្ដាប់​យើង​ទេ ហេតុ​នេះ​ពេល​ពួក​គេ​ហៅ​រក​យើង យើង​ក៏​ពុំ​ព្រម​ស្ដាប់​ពួក​គេ​ដែរ។


អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស‌ដូង‌បាត ហើយ​សម្រែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។


ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម