ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុនក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
១ សាំយូអែល 29:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា: “ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើនេះមិនមែនដាវីឌ ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីគាត់ក្នុងចម្បាំងរបស់គេថា "សូលបានសម្លាប់ទាំងពាន់ តែដាវីឌទាំងម៉ឺនទេឬ"?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងរបាំងគេថា សូលបានសំឡាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។ អាល់គីតាប គឺទតនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា: “ស្តេចសូលប្រហារបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់”»។ |
ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុនក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
បើមាននរណាម្នាក់ស្រែកឲ្យពរអ្នកជិតខាងរបស់ខ្លួន តាំងពីព្រឹកព្រលឹម គេចាត់ទុកពរបែបនេះជាបណ្ដាសាទៅវិញ។
ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។