Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 29:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 តើ​នេះ​មិន​មែន​ដាវីឌ​ទេ​ឬ​អី ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​ដំណើរ​វា​ក្នុង​របាំង​គេ​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 តើ​នេះ​មិន​មែន​ដាវីឌ ជា​អ្នក​ដែល​គេ​បាន​ច្រៀង​ឆ្លើយ​គ្នា​ពី​គាត់​ក្នុង​ចម្បាំង​របស់​គេ​ថា "សូល​បាន​សម្លាប់​ទាំង​ពាន់ តែ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ"?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គឺ​លោក​ដាវីឌ​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា: “ព្រះ‌បាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គឺ​ទត​នេះ​ហើយ ដែល​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ថា: “ស្តេច​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់ រីឯ​ទត​ប្រហារ​បាន​រាប់​ម៉ឺន​នាក់”»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 29:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ហោរា​ម៉ារាម ជា​បង​ស្រី​របស់​អើរ៉ុន នាង​ក៏​យក​ក្រាប់​មក​នៅ​ដៃ ហើយ​បណ្តា​ស្ត្រី​ទាំង​អស់​គ្នា​ក៏​ទៅ​តាម​ទាំង​បន្ទរ​ក្រាប់ ហើយ​លោត‌កញ្ឆេង​កញ្ឆាត់​ផង


បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង នឹង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។


នោះ​ពួក​មហា‌តលិក​របស់​អ័គីស​ទូល​ថា អ្នក​នេះ​តើ​មិន​មែន​ជា​ដាវីឌ ជា​ស្តេច​នៃ​ស្រុក​នោះ​ទេ​ឬ​អី តើ​គេ​មិន​បាន​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ពី​ដំណើរ​អ្នក​នេះ ទាំង​លោត‌កញ្ឆេង​ផង​ថា សូល​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន​ទេ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម