ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
១ សាំយូអែល 25:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម្ចាស់មិនត្រូវសោកស្ដាយ ឬមានវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាព្រះអម្ចាស់ប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយ ដោយលោកបានកម្ចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាស្រីបម្រើរបស់លោកផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយដោយលោកបានកំចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្ដីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាបាវស្រីរបស់លោកផង។ អាល់គីតាប លោកម្ចាស់មិនត្រូវសោកស្តាយ ឬកើតវិប្បដិសារី ព្រោះបានបង្ហូរឈាមមនុស្សម្នាក់ដោយឥតហេតុផល និងបានសងសឹកដោយផ្ទាល់ដៃឡើយ។ កាលណាអុលឡោះតាអាឡាប្រោសប្រទានពរលោកហើយ សូមលោកម្ចាស់នឹកដល់នាងខ្ញុំផង»។ |
ក៏ប៉ុន្តែ ពេលលោកបានសុខស្រួលវិញហើយ សូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយលោក សូមមេត្តាទូលព្រះចៅផារ៉ោនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
ដ្បិតព្រះអង្គបានឲ្យទូលបង្គំមានជ័យជម្នះ លើខ្មាំងសត្រូវ ព្រះអង្គបានបន្ទាបប្រជាជននានា ឲ្យមកនៅក្រោមអំណាចទូលបង្គំ
បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។
បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ គឺទុកឲ្យព្រះជាម្ចាស់សម្តែងព្រះពិរោធចំពោះគេវិញ ដ្បិតមានចែងទុកមកថា: «ព្រះអម្ចាស់មានព្រះបន្ទូលថា “ការសងសឹកស្រេចតែលើយើង គឺយើងទេតើដែលនឹងតបទៅគេ”។
ប្រសិនបើយើងមិនបរិភោគសាច់ មិនពិសាស្រា និងមិនប៉ះពាល់របស់ណាដែលធ្វើឲ្យបងប្អូនជំពប់ចិត្ត បាត់ជំនឿនោះ ជាការល្អប្រពៃហើយ។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្តចំពោះបងប្អូនដោយចិត្តស្មោះសរ និងដោយសុទ្ធចិត្តចេញមកពីព្រះជាម្ចាស់។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមព្រះគុណរបស់ព្រះជាម្ចាស់វិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។
នៅពេលព្រះអម្ចាស់ប្រោសប្រទានពរទាំងប៉ុន្មានដល់លោកម្ចាស់ ដូចទ្រង់បានសន្យា គឺនៅពេលព្រះអង្គតែងតាំងលោកជាមគ្គុទេ្ទសក៍លើប្រជាជនអ៊ីស្រាអែល
សូមអរព្រះគុណព្រះជាម្ចាស់ ដែលប្រទានឲ្យនាងមានយោបល់ល្អ។ សូមព្រះជាម្ចាស់ប្រទានពរដល់នាង ព្រោះថ្ងៃនេះ នាងបានឃាត់ខ្ញុំមិនឲ្យបង្ហូរឈាម និងសងសឹកដោយផ្ទាល់ដៃ។
ពួកអ្នកបម្រើរបស់លោកដាវីឌទៅដល់ផ្ទះនាងអប៊ីកែល នៅភូមិកើមែល ហើយពោលទៅនាងថា៖ «លោកដាវីឌចាត់យើងខ្ញុំឲ្យមកជួបអ្នកស្រី ដើម្បីស្នើអ្នកស្រីធ្វើជាភរិយារបស់លោក»។
សូមព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ តែទូលបង្គំមិនព្រមលើកដៃប្រហារស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកឡើយ។