Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 12:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ ចូរ​កុំ​សងសឹក​ដោយ​ខ្លួន​ឯង​ឡើយ​ ប៉ុន្ដែ​ទុក​ឲ្យ​ព្រះជាម្ចាស់​បញ្ចេញ​កំហឹង​ចុះ​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ការ​សងសឹក​ស្រេច​លើ​យើង​ យើង​នឹង​តបស្នង​ពួកគេ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឱ​ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​សង‌សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ថា ការ​សង‌សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ»

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​អុលឡោះ​សំដែង​កំហឹង​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ”។

សូមមើលជំពូក ចម្លង




រ៉ូម 12:19
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះអង្គ​នឹង​សង្គ្រោះ​អ្នក។


កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។


ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។


កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប​ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។


ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ​ ។


ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញា‌ធរ​មិន​មែន​កាន់​អំណាច​ ជា​អសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌ‌កម្ម ដាក់​ទោស​ ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។


កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បងប្អូន។


ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អប‌អរ‌សាទរ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​សង‌សឹក​ជួស​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​ដាក់​ទោស​បច្ចា‌មិត្ត។ ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​រួច​ផុត​ពី​សៅ‌ហ្មង”»។


មិន​ត្រូវ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បងប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។


ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា«ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ» ។


លោក​ម្ចាស់​អើយ ឥឡូវ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​លោក​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​លោក​ម្ចាស់​ផ្ទាល់ ដែល​មាន​ជីវិត​រស់​នៅ​ថា ព្រះ‌អម្ចាស់​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​បង្ហូរ​ឈាម ដើម្បី​សង‌សឹក ដោយ​ដៃ​របស់​លោក​ម្ចាស់​ផ្ទាល់​ឡើយ។ សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់ ព្រម​ទាំង​អស់​អ្នក​ដែល​ចង់​ធ្វើ​អាក្រក់​ចំពោះ​លោក​ម្ចាស់ ទទួល​ទោស​ដូច​លោក​ណាបាល​ដែរ។


សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ប្រទាន​ឲ្យ​នាង​មាន​យោបល់​ល្អ។ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង ព្រោះ​ថ្ងៃ​នេះ នាង​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​បង្ហូរ​ឈាម និង​សង‌សឹក​ដោយ​ផ្ទាល់​ដៃ។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះអង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។


ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម