១ សាំយូអែល 23:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេមកទូលព្រះបាទសូលថា លោកដាវីឌបានទៅដល់ក្រុងកៃឡា។ ព្រះបាទសូលក៏មានរាជឱង្ការថា៖ «ព្រះជាម្ចាស់ប្រគល់វាមកក្នុងកណ្ដាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេទូលដល់សូលថា៖ «ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ» ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ព្រះបានប្រគល់វាមកក្នុងកណ្ដាប់ដៃយើង ដ្បិតវាទាល់ច្រកហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារ និងរនុកដូច្នេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេទូលដល់សូលថា ដាវីឌបានចូលទៅក្នុងក្រុងកៃឡាហើយ ដូច្នេះសូលមានបន្ទូលថា ព្រះទ្រង់បានប្រគល់វាមកក្នុងកណ្តាប់ដៃអញ ដ្បិតវាទាល់ផ្លូវរួចហើយ ដោយចូលទៅក្នុងទីក្រុងដែលមានទ្វារនឹងរនុកផង អាល់គីតាប មានគេមកជម្រាបស្តេចសូលថា ទតបានទៅដល់ក្រុងកៃឡា។ ស្តេចសូលក៏និយាយថា៖ «អុលឡោះប្រគល់វាមកក្នុងកណ្តាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក។ |
សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំ ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះទូលបង្គំ។
ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិលវល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោស្ថានឡើយ។
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជយភណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
លោកដាវីឌទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ព្រះបាទសូលតាមរកលោកដាវីឌជានិច្ច តែព្រះជាម្ចាស់មិនប្រគល់លោកដាវីឌទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចឡើយ។
កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។
ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។