១ សាំយូអែល 23:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ស្ដេចសូលក៏ប្រមូលទ័ពទាំងអស់ឲ្យទៅច្បាំង ដើម្បីចុះទៅក្រុងកៃឡា ឡោមព័ទ្ធចាប់ដាវីឌ និងពួករបស់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 រួចសូលទ្រង់ក៏ហៅបណ្តាទ័ពទាំងឡាយ ឲ្យប្រជុំគ្នាធ្វើចំបាំង ដើម្បីនឹងចុះទៅឡោមព័ទ្ធចាប់ដាវីឌ ហើយនឹងពួកលោកនៅកៃឡានោះ សូមមើលជំពូកអាល់គីតាប8 ស្តេចសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់ទត និងបក្សពួកនៅក្រុងកៃឡា។ សូមមើលជំពូក |
បន្ទាប់មក ព្រះរាជាមានរាជឱង្ការទៅកាន់លោកបូជាចារ្យអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់លោក នៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់លោកក្នុងថ្ងៃនេះទេ ព្រោះលោកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ព្រះជាអម្ចាស់ ដើរពីមុខព្រះបាទដាវីឌ ជាបិតារបស់យើង ហើយលោកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ» ។