ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។
១ សាំយូអែល 22:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់បូជាចារ្យទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកបូជាចារ្យ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក អស់ចំនួនប៉ែតសិបប្រាំនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះស្តេចមានរាជឱង្ការទៅដូអេកថា៖ «ចូរទៅសម្លាប់ពួកសង្ឃទាំងនោះទៅ»។ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់ប៉ែតសិបប្រាំនាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសំឡាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដំម ក៏ស្ទុះទៅលើពួកសង្ឃសំឡាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស អាល់គីតាប ស្តេចបានបញ្ជាទៅកាន់លោកដូអេក ជាជនជាតិអេដុមថា៖ «ចូរសម្លាប់អ៊ីមុាំទាំងនោះទៅ!»។ លោកដូអេកក៏ស្ទុះទៅសម្លាប់ពួកអ៊ីមុាំ។ ថ្ងៃនោះ លោកដូអេកបានសម្លាប់មនុស្ស ដែលពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯកអស់ចំនួនប៉ែតសិបប្រាំនាក់។ |
ប្រជាជនឃុបឃិតគ្នាប្រឆាំងនឹងលោកសាការី ហើយគេយកដុំថ្មគប់សម្លាប់លោក នៅក្នុងទីធ្លាព្រះដំណាក់របស់ព្រះអម្ចាស់ តាមបញ្ជារបស់ស្ដេច។
ពួកបូជាចារ្យបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
ត្រូវធ្វើអាវក្នុង ខ្សែក្រវាត់ និងឈ្នួតក្បាល សម្រាប់កូនទាំងអស់របស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។
កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់ទៅដាក់នៅមុខផ្ទះរបស់មនុស្សសុចរិតឡើយ ហើយក៏កុំបំផ្លិចបំផ្លាញទីលំនៅរបស់គេដែរ
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ ។
ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យអ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។
មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។
កុមារសាំយូអែលបំពេញការងារនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ គាត់ពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។
យើងជ្រើសរើសអើរ៉ុន ជាបុព្វបុរសរបស់អ្នក ពីក្នុងចំណោមកុលសម្ព័ន្ធទាំងអស់របស់ប្រជាជនអ៊ីស្រាអែល ឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីឡើងទៅអាសនៈដុតគ្រឿងក្រអូប និងពាក់អាវអេផូដ* បម្រើយើង។ យើងបានចែកសាច់ដែលជនជាតិអ៊ីស្រាអែលយកមកដុតជាតង្វាយដល់យើង ឲ្យពូជពង្សនៃបុព្វបុរសរបស់អ្នករាល់គ្នា។
ពេលនោះ ពូជពង្សរបស់អ្នកដែលនៅសេសសល់ នឹងមកក្រាបសំពះអ្នកនោះ ដើម្បីសុំប្រាក់ និងសុំអាហារទាំងអង្វរថា “សូមមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទ នៅបំពេញការងារជាបូជាចារ្យជាមួយលោក ដើម្បីឲ្យខ្ញុំប្របាទមានអាហារខ្លះសម្រាប់បរិភោគផង”»។