អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១ សាំយូអែល 15:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្ដេចអកាក់ចូលមកជិតលោកសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថា «បានរួចពីស្លាប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកសាំយូអែលមានប្រសាសន៍ថា៖ «ចូរនាំអ័កាក់ ជាស្តេចសាសន៍អាម៉ាឡេកមកនេះ» ស្តេចអ័កាក់ក៏ដើរមករកលោកដោយរីករាយ ព្រោះនឹកស្មានក្នុងចិត្តថា «ប្រាកដជាភាពល្វីងជូរចត់នៃសេចក្ដីស្លាប់កន្លងផុតហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្ដីជូរល្វីងនៃសេចក្ដីស្លាប់បានកន្លងហួសហើយ អាល់គីតាប សាំយូអែលនិយាយថា៖ «ចូរនាំអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមក»។ ស្តេចអកាក់ចូលមកជិតសាំយូអែល ដោយទឹកមុខស្រស់បស់ ព្រោះនឹកស្មានថាបានរួចពីស្លាប់»។ |
អ្នកដែលរត់គេចពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំ ដែលត្រូវដាក់ទោសម៉ូអាប់ មកដល់ហើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ហេតុនេះហើយបានជាយើងប្រើពួកព្យាការី ឲ្យទៅវាយអ្នករាល់គ្នា។ យើងប្រហារអ្នករាល់គ្នា ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។ ការវិនិច្ឆ័យរបស់យើង មកដល់ដូចផ្លេកបន្ទោរ
ពេលណាមនុស្សម្នាពោលថា “មានសន្តិភាពហើយ! មានសន្តិសុខហើយ!” ពេលនោះ មហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ត្រីឈឺផ្ទៃមុនសម្រាលកូនដែរ។
បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។
ក្រុងនេះបានតម្កើងខ្លួន និងរស់នៅយ៉ាងសម្បូណ៌ហូរហៀរដល់កម្រិតណា ត្រូវធ្វើឲ្យគេវេទនាខ្លោចផ្សា និងកាន់ទុក្ខដល់កម្រិតនោះដែរ ដ្បិតគេបាននិយាយក្នុងចិត្តថាៈ“អញអង្គុយសោយរាជ្យក្នុងឋានៈជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនកាន់ទុក្ខឡើយ!”។
លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពនេចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។
លោកសាំយូអែលក៏សុខចិត្តវិលមកវិញ លោកដើរតាមពីក្រោយព្រះបាទសូល ហើយព្រះបាទសូលក្រាបថ្វាយបង្គំព្រះអម្ចាស់។
លោកសាំយូអែលមានប្រសាសន៍ថា៖ «ដាវរបស់ឯងបានធ្វើឲ្យម្ដាយព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងណា ម្ដាយរបស់ឯងក៏ត្រូវព្រាត់ប្រាស់ពីកូនរបស់ខ្លួនយ៉ាងនោះដែរ»។ បន្ទាប់មក លោកសាំយូអែលប្រហារជីវិតស្ដេចអកាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅគីលកាល់។