Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ថា ចូរ​នាំ​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ឯ​នេះ អ័កាក់​ក៏​ដើរ​មក​ឯ​លោក​ងង៉ើល ដោយ​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​សេចក្ដី​ជូរ​ល្វីង​នៃ​សេចក្ដី​ស្លាប់​បាន​កន្លង​ហួស​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ពេល​នោះ លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក​មក​នេះ» ស្តេច​អ័‌កាក់​ក៏​ដើរ​មក​រក​លោក​ដោយ​រីករាយ ព្រោះ​នឹក​ស្មាន​ក្នុង​ចិត្ត​ថា «ប្រាកដ​ជាភាព​ល្វីង​ជូរ​ចត់​នៃ​សេចក្ដី​ស្លាប់​កន្លង​ផុត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 សាំយូ‌អែល​និយាយ​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ាឡេក​មក»។ ស្តេច​អកាក់​ចូល​មក​ជិត​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់​បស់ ព្រោះ​នឹក​ស្មាន​ថា​បាន​រួច​ពី​ស្លាប់»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​អញ​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សំឡាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក


ដ្បិត​កាល​ណា​គេ​កំពុង​តែ​និយាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត មាន​សេចក្ដី​រៀប​រយ​ហើយ នោះ​លោ​តែ​មាន​សេចក្ដី​ហិន‌វិនាស​មក​លើ​គេ​ភ្លាម ដូច​ជា​ស្ត្រី​មាន​គភ៌​ឈឺ​នឹង​សំរាល ហើយ​គេច​មិន​រួច​ឡើយ


រួច​យ៉ូស្វេ​បង្គាប់​ថា ចូរ​បើក​មាត់​រអាង​ចុះ ហើយ​នាំ​ស្តេច​ទាំង​៥​នោះ​ចេញ​មក​ឯ​អញ


ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ


ដូច្នេះ​គេឌាន​ក៏​ឡើង​តាម​ផ្លូវ​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ត្រសាល ត្រង់​ស្រុក​ខាង​កើត​ណូបាស នឹង​យ៉ុក‌បិហា ចូល​ទៅ​វាយ​ចំពោះ​ពួក​ទ័ព​នោះ​បាន ដ្បិត​គេ​ស្មាន​ថា​បាន​សុខ‌សាន្ត​ហើយ


ដូច្នេះសាំយូ‌អែល​បាន​វិល​មក​ខាង​សូល​វិញ ហើយ​សូល​ទ្រង់​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។


តែ​សាំយូ‌អែល​មាន​ប្រសាសន៍​ថា ដាវ​ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្រីៗ​ទៅ​ជា​ឥត​កូន ដូច្នេះម្តាយ​ឯង​ក៏​នឹង​ឥត​កូន​យ៉ាង​នោះ​ដែរ រួច​សាំយូ‌អែល​ក៏​កាប់​អ័កាក់​កំទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម