ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងលោកអើរ៉ុន ជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
១ សាំយូអែល 12:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ព្រះយេហូវ៉ាជាស្មរបន្ទាល់ដែលបានតែងតាំងលោកម៉ូសេ និងលោកអើរ៉ុន ហើយបាននាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ នឹងអើរ៉ុនឡើង ព្រមទាំងនាំពួកឰយុកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក អាល់គីតាប សាំយូអែលនិយាយទៅកាន់ប្រជាជនទៀតថា៖ «អុលឡោះតាអាឡាបានប្រើម៉ូសា និងហារូន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ |
ព្រះអង្គបានចាត់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងលោកអើរ៉ុន ជាអ្នកដែលព្រះអង្គបានជ្រើសរើសឲ្យទៅ។
ព្រះអង្គបានបំបែកថ្ម ធ្វើឲ្យមានទឹកហូរចេញមក ប្រៀបបាននឹងទន្លេហូរនៅក្នុងវាលហួតហែង។
លោកម៉ូសេ និងលោកអើរ៉ុន ជាបូជាចារ្យរបស់ព្រះអង្គ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកព្រះអង្គ ពេលលោកទាំងនោះអង្វររកព្រះអម្ចាស់ ព្រះអង្គឆ្លើយតបមកលោកវិញ ។
ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។
លោកម៉ូសេ និងលោកអើរ៉ុននេះហើយដែលបានទៅគាល់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។
លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអើរ៉ាម លោកអ៊ីស្រាអែលបម្រើគេ ព្រោះចង់បានប្រពន្ធ គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាម ឲ្យនាំមុខអ្នកឬ?