Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 12:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​សាំយូ‌អែល​ថ្លែង​ប្រាប់​ដល់​ពួក​ជន​ថា គឺ​ព្រះ‌យេហូវ៉ា​ដែល​បាន​តាំង​ម៉ូសេ នឹង​អើរ៉ុន​ឡើង ព្រម​ទាំង​នាំ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោកសាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ស្មរ​បន្ទាល់​ដែល​បាន​តែង​តាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន ហើយ​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នាចេញ​ពី​ស្រុក​អេស៊ីព្ទ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «ព្រះ‌អម្ចាស់​បាន​ប្រើ​លោក​ម៉ូសេ និង​លោក​អើរ៉ុន ដើម្បី​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សាំយូ‌អែល​និយាយ​ទៅ​កាន់​ប្រជា‌ជន​ទៀត​ថា៖ «អុលឡោះ‌តាអាឡា​បាន​ប្រើ​ម៉ូសា និង​ហារូន ដើម្បី​នាំ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 12:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​ចាត់​ប្រើ​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ នឹង​អើរ៉ុន ដែល​ទ្រង់​បាន​រើស​យក


ទ្រង់​បំប្រេះ​ថ្មដា នោះ​មាន​ទឹក​ផុល​ចេញ​មក ហូរ​សាយ​តាម​កន្លែង​ហួត‌ហែង​ដូច​ជា​ទន្លេ


៙ ឯ​ម៉ូសេ នឹង​អើរ៉ុន ក្នុង​ពួក​សង្ឃ ហើយ​សាំយូ‌អែល ក្នុង​ពួក​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ទ្រង់ គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ទទួល​ព្រម


គឺ​អើរ៉ុន ហើយ​នឹង​ម៉ូសេ​នេះ ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទាំង​កងៗ​ចុះ


គឺ​ជា​អ្នក​ទាំង​២​នេះ​ដែល​បាន​ទូល​នឹង​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ គឺ​ជា​ម៉ូសេ ហើយ​នឹង​អើរ៉ុន​នេះ​ឯង។


ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រាអែល​បាន​បំរើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ


ដ្បិត​អញ​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បំរើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន នឹង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម