ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
១ សាំយូអែល 1:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ នឹងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា អាល់គីតាប នៅថ្ងៃធ្វើគូរបាន លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុសកូនស្រីទាំងអស់របស់នាងមួយចំណែកម្នាក់។ |
ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
រីឯសាច់សត្វដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព សម្រាប់អរព្រះគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។
ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមព្រះអង្គ។