Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 7:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រីឯ​សាច់​សត្វ​ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​អរ​ព្រះ‌គុណ ត្រូវ​តែ​បរិភោគ​ឲ្យ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​ឲ្យ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​តង្វាយ​មេត្រី ដែល​សម្រាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិ‌ភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​សាច់​នៃ​យញ្ញ‌បូជា​របស់​ដង្វាយ​មេត្រី ដែល​សំរាប់​ជា​សេចក្ដី​អរ​ព្រះ‌គុណ នោះ​ត្រូវ​បរិភោគ​ក្នុង​ថ្ងៃ​ដែល​បាន​ថ្វាយ​នោះ​ឯង មិន​ត្រូវ​ទុក​ឲ្យ​ដល់​ភ្លឺ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រីឯ​សាច់​សត្វ​ដែល​គេ​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​សម្រាប់​អរ​គុណ ត្រូវ​តែ​បរិភោគ​ឲ្យ​អស់​នៅ​ថ្ងៃ​នោះ គឺ​មិន​ត្រូវ​ទុក​ឲ្យ​នៅ​សល់​រហូត​ដល់​ស្អែក​ឡើយ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 7:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។


មិន​ត្រូវ​យក​នំប៉័ង​មាន​មេ​មក​ថ្វាយ​ជា​មួយ​ឈាម​នៃ​យញ្ញ‌បូជា​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​យញ្ញ‌បូជា រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


ប្រសិន​បើ​នរណា​ម្នាក់​ថ្វាយ​តង្វាយ សម្រាប់​សម្តែង​ការ​អរ​ព្រះ‌គុណ ត្រូវ​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​ជា​មួយ​ប្រេង នំ​ក្រៀប លាយ​ជា​មួយ​ប្រេង និង​នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ​លាយ​ជា​មួយ​ប្រេង មក​ថ្វាយ​ជា​មួយ​យញ្ញ‌បូជា​សម្រាប់​អរ​ព្រះ‌គុណ។


រៀង​រាល់​ឆ្នាំ ចូរ​បរិភោគ​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ត្រង់​កន្លែង​ដែល​ព្រះអង្គ​នឹង​ជ្រើស​រើស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម