ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:57 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ឲ្យ​ទី​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ដល់​ពួក​កូន​ចៅ​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិប‌ណា និងវាលស្មៅ​នៅ​ជុំ‌វិញ​ក្រុង​យ៉ាទារ ក្រុង​អែសថេ‌ម៉ូរ និង​វាលស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា នឹង​ដំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែស‌ថេម៉ូរ នឹង​ដំបន់​នៅ​ជុំវិញ

សូមមើលជំពូក

អាល់គីតាប

គេ​ក៏​បាន​ចែក​ក្រុង​ជំរក​ទាំង​ប៉ុន្មាន ឲ្យ​កូន​ចៅ​របស់​ហារូន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ

សូមមើលជំពូក



១ របា‌ក្សត្រ 6:57
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​អែសរ៉ា​គឺ​យេធើរ ម៉ារេឌ អេភើរ និង​យ៉ាឡូន។ លោក​ម៉ារេឌ​បាន​រៀបការ​ជា​មួយ​ព្រះ‌នាង​ប៊ីធា ជា​បុត្រី​របស់​ព្រះចៅ​ផារ៉ោន ហើយ​បង្កើត​បាន​ម៉ារាម សាម៉ាយ និង​យីសបា ដែល​ជា​អ្នក​សង់​ក្រុង​អែស‌ធេម៉ូរ។


ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។


លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេ‌ដា​ឆ្ពោះ​ទៅ​ក្រុង​លីប‌ណា ហើយ​វាយ​លុក​ក្រុង​នោះ។


បន្ទាប់​មក មាន: លីប‌ណា អេធើរ អាសាន


រីឯ​ក្រុង​ទាំង‌ឡាយ ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ​មាន: សា‌មៀរ យ៉ាត‌ទៀរ សូកូ


សរុប​ទាំង​អស់ ក្រុម​បូជា‌ចារ្យ​ដែល​ជា​កូន​ចៅ​លោក​អើរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ផង។