កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ
១ របាក្សត្រ 18:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ ជាស្ដេចក្រុងសូបា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលថូអ៊ីជាស្តេចក្រុងហាម៉ាតបានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ អាល់គីតាប កាលស្តេចថូអ៊ី ជាស្តេចក្រុងហាម៉ាត់ជ្រាបថា ស្តេចទតបានវាយឈ្នះកងទ័ពទាំងមូល របស់ស្តេចហាដារេស៊ើរជាស្តេចក្រុងសូបា |
កាលព្រះបាទថូអ៊ី ជាស្ដេចក្រុងហាម៉ាត់ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដារេស៊ើរ
ស្ដេចក៏ចាត់សម្ដេចយ៉ូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដារេស៊ើរ ព្រោះព្រះបាទថូអ៊ីធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដារេស៊ើរដែរ។
ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដារេស៊ើរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ព្រះបាទហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចម្បាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។