Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 18:9 - អាល់គីតាប

9 កាល​ស្តេច​ថូអ៊ី ជា​ស្តេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា ស្តេច​ទត​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល របស់​ស្តេច​ហាដា‌រេស៊ើរ​ជា​ស្តេច​ក្រុង​សូបា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កាល​ថូអ៊ី​ជា​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ក្រុង​សូបា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 18:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ថូអ៊ី ជា​ស្តេច​ក្រុង​ហា‌ម៉ាត់​ជ្រាប​ថា ស្តេច​ទត​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច​ហាដា‌រេស៊ើរ


ស្តេច​ក៏​ចាត់​សម្តេច​យ៉ូរ៉ាម​ជា​កូន ឲ្យ​ចូល​មក​ជួប​ស្តេច​ទត ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ លើ​ស្តេច​ហាដា‌រេស៊ើរ ព្រោះ​ស្តេច​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ស្តេច​ហាដា‌រេស៊ើរ​ដែរ។


ស្តេច​ទត​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ស្តេច​ហាដា‌រេស៊ើរ។ ក្រោយ​មក ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ម៉ាស្ជិទ។


កាល​ជន‌ជាតិ​អាំម៉ូន​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​ឲ្យ​ស្តេច​ទត​ខឹង​ដូច្នេះ ស្តេច​ហានូន និង​ជន‌ជាតិ​អាំម៉ូន​យក​ប្រាក់​ចំនួន​មួយ​ពាន់​ហាប ទៅ​ជួល​ពល​ទាហាន រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​មេសូ‌ប៉ូតា‌មា ព្រម​ទាំង​ជន‌ជាតិ​ស៊ីរី​នៅ​ស្រុក​ម៉ាកា និង​សូបា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម