១ របាក្សត្រ 18:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្ដេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
សូមមើលជំពូក
ព្រះបាទដាវីឌក៏ថ្វាយរបស់ទាំងនោះដល់ព្រះយេហូវ៉ាជាមួយប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាឡេក។
សូមមើលជំពូក
ស្តេចដាវីឌទ្រង់ក៏ថ្វាយរបស់ទាំងនោះ ដល់ព្រះយេហូវ៉ាជាមួយនឹងប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដំម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន នឹងសាសន៍អាម៉ាលេក។
សូមមើលជំពូក
ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡា ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
សូមមើលជំពូក