១ សាំយូអែល 30:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លោកដាវីឌរឹបអូសយកបានហ្វូងចៀម និងហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះពោលថា៖ «នេះហើយជាជយភណ្ឌរបស់លោកដាវីឌ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដាវីឌក៏បានចាប់យកហ្វូងចៀម និងហ្វូងគោដែរ ដែលពួកគង្វាលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា៖ «នេះជារបឹបរបស់ដាវីឌ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 លោកក៏ចាប់យកហ្វូងចៀម នឹងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា នេះជារបឹបនៃដាវីឌ។ សូមមើលជំពូកអាល់គីតាប20 ទតរឹបអូសយកបានហ្វូងចៀម និងហ្វូងគោទាំងអស់។ អស់អ្នកដែលដឹកនាំហ្វូងសត្វទាំងនោះ ពោលថា៖ «នេះហើយជាជយភ័ណ្ឌរបស់ទត»។ សូមមើលជំពូក |
ហេតុនេះហើយបានជាយើងប្រគល់ ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជយភណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។