ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 13:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ទៅ​ដំណាក់ នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេឌ‌អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​មក​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដុម នៅ​ក្រុង​កាថ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដាវីឌ​ទ្រង់​មិន​បាន​នាំ​យក​ហឹប​មក​ឯ​ទ្រង់ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដំម ជា​អ្នក​ក្រុង​កាថ​វិញ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​មិន​បាន​យក​ហិប​របស់អុលឡោះ‌តាអាឡា ទៅ​ដំណាក់​នៅ​បុរី​ស្តេច​ទត​ទេ តែ​ស្តេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌ-អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក



១ របា‌ក្សត្រ 13:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រជា‌ជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន​បាន​ភៀស​ខ្លួន​ទៅ​គី‌ថែម ហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។


ព្រះ‌បាទ​ដាវីឌ​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រា‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។


នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។


បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាកា‌រី លោក​បេន លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេឌ‌អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។


បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់​ពី​ផ្ទះ​របស់​លោក​អូបេដ‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។


គឺ​មាន​លោក​អេសាភ​ជា​មេ​ដឹក​នាំ បន្ទាប់​មក មាន​លោក​សាកា‌រី​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ‌អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។


កូន​របស់​លោក​អូបេឌ‌អេដុម មាន​លោក​សេម៉ាយ៉ា ជា​កូន​ច្បង លោក​យ៉ូសា‌បាឌ​ជា​កូន​បន្ទាប់ លោក​យ៉ូអា​ជា​កូន​ទី​បី លោក​សាកើរ​ជា​កូន​ទី​បួន លោក​នេថា‌នេល​ជា​កូន​ទី​ប្រាំ


អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​លោក​អូបេដ‌អេដុម។ ខ្លួន​គេ​ផ្ទាល់ និង​កូន​ចៅ ព្រម​ទាំង​បងប្អូន​របស់​គេ ជា​មនុស្ស​អង់‌អាច ព្រោះ​ពួក​គេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ។ កូន​ចៅ​របស់​លោក​អូបេដ‌អេដុម​មាន​ចំនួន​ទាំង​អស់ ៦២​នាក់។