ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 1:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​អប្រាហាំ​មាន លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​កូន​របស់​លោក​អ័ប្រា‌ហាំ គឺ​អ៊ីសាក និង​អ៊ីស‌ម៉ា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​អ័ប្រា‌ហាំ គឺ​អ៊ីសាក នឹង​អ៊ីស‌ម៉ាអែល

សូមមើលជំពូក

អាល់គីតាប

កូន​របស់​អ៊ីព្រហ៊ីម​មាន​អ៊ីសា‌ហាក់ និង​អ៊ីស្មា‌អែល។

សូមមើលជំពូក



១ របា‌ក្សត្រ 1:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។


នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។


លោក​ថេរ៉ា​ជា​ឪពុក​របស់​លោក​អាប់រ៉ាម ពោល​គឺ​លោក​អប្រាហាំ ។


ពូជ‌ពង្ស​របស់​លោក​អ៊ីស្មា‌អែល មាន​ដូច​ត​ទៅ: នេបា‌យ៉ូត​ជា​កូន​ច្បង កេដារ អ័ឌ‌បែល មីប‌សាម


លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។