ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបម្រើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។
១ ពង្សាវតារក្សត្រ 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងទឹកដីអ៊ីស្រាអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតមួយរូបឈ្មោះ នាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកថ្វាយស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំស្រស់ស្អាតម្នាក់ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល បានប្រទះឃើញនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ចេញទៅ ស្វែងរកស្រីក្រមុំយ៉ាងល្អ នៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល បានប្រទះនឹងនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ហើយនាំនាងមកថ្វាយស្តេច អាល់គីតាប ក្នុងទឹកដីអ៊ីស្រអែលទាំងមូល គេស្វែងរកបានស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះនាងអប៊ីសាក នៅភូមិស៊ូណែម រួចនាំមកជូនទត។ |
ពេលនោះ ពួកនាម៉ឺនមន្ត្រីទូលព្រះរាជាថា៖ «បពិត្រព្រះករុណា! យើងខ្ញុំនឹងរកស្រីក្រមុំមួយរូបមកថ្វាយព្រះករុណា។ នាងនៅបម្រើ និងមើលថែទាំព្រះករុណា ហើយនាងដេកនៅក្បែរព្រះករុណា ដើម្បីឲ្យព្រះករុណាជាអម្ចាស់បានកក់ក្ដៅ»។
ស្រីក្រមុំនេះមានរូបឆោមល្អដាច់គេ នាងនៅថែទាំ និងគាល់បម្រើព្រះរាជា តែព្រះរាជាពុំបានរួមរស់ជាមួយនាងទេ។
នាងក៏ចេញដំណើរទៅ ជួបអ្នកជំនិតរបស់ព្រះជាម្ចាស់នៅភ្នំកើមែល។ កាលអ្នកជំនិតរបស់ព្រះជាម្ចាស់ឃើញនាងពីចម្ងាយ លោកមានប្រសាសន៍ទៅកាន់កេហាស៊ី ជាក្មេងបម្រើថា៖ «មើល៍ស្ត្រីនៅភូមិស៊ូណែមទេតើ!
ថ្ងៃមួយ លោកអេលីសេដើរកាត់តាមភូមិស៊ូណែម។ ភូមិនោះ មានស្ត្រីម្នាក់ជាអភិជន បានឃាត់លោកឲ្យនៅពិសាបាយក្នុងផ្ទះរបស់នាង។ ចាប់តាំងពីពេលនោះមក កាលលោកធ្វើដំណើរកាត់ភូមិនេះ លោកតែងតែអញ្ជើញទៅពិសាបាយនៅផ្ទះរបស់នាង។
ពួករាជបម្រើទូលស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះករុណា។
ព្រះករុណាសព្វព្រះហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី»។ ព្រះរាជាគាប់ព្រះហឫទ័យ ហើយសម្រេចតាមសំណើនេះ។
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្ដុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯព្រះបាទសូលក៏ប្រមូលកងពលអ៊ីស្រាអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។