ព្រះអម្ចាស់អើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
១ កូរិនថូស 3:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។ Khmer Christian Bible ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់ទេ គឺព្រះជាម្ចាស់ដែលជាអ្នកធ្វើឲ្យដុះឡើងទេទើបសំខាន់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ អាល់គីតាប ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺអុលឡោះដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ |
ព្រះអម្ចាស់អើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែព្រះអង្គប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរីរុងរឿង ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដ៏ស្មោះស្ម័គ្រ!។
ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ សូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន ពិតមែនហើយ សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ បានខ្ជាប់ខ្ជួនរហូតតទៅ។
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍ និងឥតបានការទៅទៀត។
ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!»
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។
ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។
ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។
អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ
ខ្ញុំនិយាយដូច្នេះដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។
ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សម្រាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីឲ្យឫទ្ធានុភាពរបស់ព្រះគ្រិស្តមកសណ្ឋិតលើខ្ញុំ។
ប្រសិនបើនរណាម្នាក់ស្មានថាខ្លួនជាមនុស្សសំខាន់ តែតាមពិត ខ្លួនជាអ្នកឥតបានការ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។