កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។
អែសរ៉ា 4:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរអស់លោកចេញបញ្ជាឲ្យមនុស្សទាំងនោះបញ្ឈប់កិច្ចការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងវិញឡើយ រហូតទាល់តែមានបញ្ជាចេញពីយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត អាល់គីតាប ឥឡូវនេះ ចូរអស់លោកបញ្ជាឲ្យពួកគេបញ្ឈប់កិច្ចការរបស់ខ្លួនទៅ។ ដរាបណាគ្មានបញ្ជាពីយើងទេ គេមិនត្រូវសង់ក្រុងនោះឡើងវិញជាដាច់ខាត។ |
កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។
សូមយកចិត្តទុកដាក់នឹងកិច្ចការនេះឲ្យបានដិតដល់ ក្រែងលោផលអាក្រក់កាន់តែរីកធំឡើង នាំឲ្យខាតបង់រាជទ្រព្យ»។