ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 10:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​អែសរ៉ា​ក្រោក​ឡើង ហើយ​បង្គាប់​ឲ្យ​មេដឹក​នាំ​ពួក​សង្ឃ ពួក​លេវី និង​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ស្បថ ដើម្បី​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។ ដូច្នេះ ពួកគេ​ក៏នាំ​គ្នា​ស្បថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អែសរ៉ា​ក៏​ក្រោក​ឡើង ឲ្យ​អស់​ទាំង​មេ​ពួក​សង្ឃ ពួក​លេវី នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​នឹង​ធ្វើ​តាម​ពាក្យ​នោះ គេ​ក៏​ស្បថ

សូមមើលជំពូក

អាល់គីតាប

លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។

សូមមើលជំពូក



អែសរ៉ា 10:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។


នាំ​គ្នា​ចូល​រួម​ជា​មួយ​បងប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។


ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ និង​ខ្ញុំ​ដាក់​បណ្ដាសា​ពួក​គេ ខ្ញុំ​បាន​វាយ​អ្នក​ខ្លះ ព្រម​ទាំង​ទាញ​សក់​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​ឲ្យ​សាសន៍​ដទៃ និង​ដណ្ដឹង​កូន​ស្រី​របស់​សាសន៍​ដទៃ ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឡើយ។


អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រគល់​ឲ្យ​ពួក​គេ​វិញ ហើយ​យើង​ខ្ញុំ​ក៏​មិន​ទាម‌ទារ​អ្វី​ពី​ពួក​គេ​ទៀត​ដែរ យើង​ខ្ញុំ​ធ្វើ​តាម​ពាក្យ​របស់​លោក»។ ពេល​នោះ ខ្ញុំ​បាន​ហៅ​អស់​លោក​បូជា‌ចារ្យ​មក ហើយ​ខ្ញុំ​ឲ្យ​ម្ចាស់​បំណុល​ស្បថ​នៅ​មុខ​បូជា‌ចារ្យ​ទាំង​នោះ​ថា ពួក​គេ​នឹង​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​ខ្លួន។


សូម​ឲ្យ​អ្នក​ប្រាជ្ញ​ត្រង‌ត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាស‌វៃ​ស្រង់​យក​មាគ៌ា ដែល​ត្រូវ​ប្រកាន់​យក


ពោល​ពាក្យ​ត្រឹម​ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។


ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។


សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។


ព្រះ‌យេស៊ូ​នៅ​ស្ងៀម។ លោក​មហា​បូជា‌ចារ្យ​សួរ​ព្រះអង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។