នេហេមា 5:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអស់លោកបូជាចារ្យមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខបូជាចារ្យទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសម្ដីរបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ពេលនោះ គេឆ្លើយថា៖ «យើងខ្ញុំនឹងប្រគល់ឲ្យពួកគេវិញ ក៏នឹងលែងយកការពីពួកគេទៀតដែរ យើងខ្ញុំនឹងធ្វើតាមពាក្យដែលលោកមានប្រសាសន៍»។ ខ្ញុំក៏ហៅពួកសង្ឃមក ហើយបង្ខំឲ្យអ្នកទាំងនោះស្បថថា ពួកគេនឹងធ្វើតាមពាក្យសន្យា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 នោះគេឆ្លើយថា យើងខ្ញុំនឹងប្រគល់ទៅវិញ ហើយនឹងលែងយកការពីគេតរៀងទៅ យើងខ្ញុំនឹងធ្វើដូចជាលោកមានប្រសាសន៍ រួចខ្ញុំហៅពួកសង្ឃមក ចាប់ឲ្យអ្នកទាំងនោះស្បថថា នឹងធ្វើតាមពាក្យសន្យានោះ សូមមើលជំពូកអាល់គីតាប12 អ្នកទាំងនោះតបវិញថា៖ «យើងខ្ញុំសុខចិត្តប្រគល់ឲ្យពួកគេវិញ ហើយយើងខ្ញុំក៏មិនទាមទារអ្វីពីពួកគេទៀតដែរ យើងខ្ញុំធ្វើតាមពាក្យរបស់លោក»។ ពេលនោះ ខ្ញុំបានហៅអ៊ីមុាំមក ហើយខ្ញុំឲ្យម្ចាស់បំណុលស្បថនៅមុខអ៊ីមុាំទាំងនោះថា ពួកគេនឹងធ្វើតាមពាក្យសំដីរបស់ខ្លួន។ សូមមើលជំពូក |
នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមក្រឹត្យវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។