នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
អេសេគាល 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកម្រិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោចផ្សា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ យើងនឹងផ្តាច់ស្បៀងពួកក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹង ហើយព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ព្រមទាំងភ័យញាប់ញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលមកខ្ញុំទៀតថា កូនមនុស្សអើយ អញនឹងផ្តាច់ស្បៀងចេញពីក្រុងយេរូសាឡិម គេនឹងស៊ីនំបុ័ងដោយថ្លឹងហើយបារម្ភព្រួយ ក៏នឹងផឹកទឹកដោយវាល់ ហើយភ្លាំងភ្លឹកដែរ អាល់គីតាប ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ! យើងនឹងបំបាត់នំបុ័ងឲ្យអស់ពីក្រុងយេរូសាឡឹម។ ពួកគេនឹងបរិភោគអាហារ ដោយមានកំរិត ទាំងព្រួយបារម្ភ ហើយផឹកទឹកដោយវាល់ ទាំងខ្លោចផ្សា។ |
នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ
ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
ព្រះអង្គបានធ្វើឲ្យទុរ្ភិក្សកើតមាន នៅក្នុងស្រុកនោះ ព្រះអង្គធ្វើឲ្យពួកគេខ្វះម្ហូបអាហារ
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះអង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។
ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងដកអ្វីៗទាំងប៉ុន្មាន ដែលជាបង្អែករបស់ប្រជាជន ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា គឺលែងមានស្បៀងអាហារ និងប្រភពទឹក
នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ
ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរ គេចង់បានអាហារបរិភោគ គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ ដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផង ខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់!
យើងខ្ញុំត្រូវបង់ប្រាក់ ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ ហើយត្រូវបង់ប្រាក់ ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
«កូនមនុស្សអើយ ប្រសិនបើប្រជាជននៅក្នុងស្រុកទាំងមូលប្រព្រឹត្តអំពើបាប ដោយក្បត់យើង យើងនឹងដាក់ទោសពួកគេឲ្យខ្វះស្បៀង និងកើតទុរ្ភិក្ស ហើយដកជីវិតទាំងមនុស្សទាំងសត្វនៅស្រុកនោះផង។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំវិញថា៖ «បើដូច្នេះ យើងអនុញ្ញាតឲ្យអ្នកប្រើលាមកគោជំនួសលាមកមនុស្ស សម្រាប់ដុតនំបុ័ង»។
យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ប្រជាជនរបស់អ្នក បណ្ដាលឲ្យគេឈឺចុកចាប់ ដូចមានព្រួញបាញ់រះទៅលើពួកគេឲ្យវិនាស។ យើងនឹងធ្វើឲ្យទុរ្ភិក្សកើតមានដល់ពួកគេ កាន់តែខ្លាំងឡើង ដោយបំផ្លាញស្បៀងអាហារដែលពួកគេបានបង្ការទុក។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក នៅក្រុងមួយទៀត តែគេគ្មានទឹកល្មម ដើម្បីសំរន់ការស្រេកទេ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ពេលកូនចៀមបកត្រាទីបី ខ្ញុំឮសូរសត្វមានជីវិតទីបីពោលថា: «សូមអញ្ជើញមក!»។ ខ្ញុំមើលទៅឃើញសេះខ្មៅមួយ។ អ្នកជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ