Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជា‌ជន ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ នឹង​ដក​ការផ្គត់ផ្គង់ និង​ទីពឹងផ្អែក​ចេញ​ពី​យេរូសាឡិម និង​យូដា គឺ​ដកចេញ​នូវ​អស់ទាំង​ការផ្គត់ផ្គង់​ស្បៀងអាហារ និង​ការផ្គត់ផ្គង់​ទឹក​ទាំងស្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដ្បិត​មើល៍! ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ដក​យក​ទី​ពឹង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ និង​ទឹក​ផឹក​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដ្បិត​មើល ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ដក​យក​ទី​ពឹង ហើយ​នឹង​បង្អែក​ចេញ​ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ នឹង​ទឹក​ផឹក​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល នឹង​ដក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ជា​បង្អែក​របស់​ប្រជា‌ជន ចេញ​ពី​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា គឺ​លែង​មាន​ស្បៀង​អាហារ និង​ប្រភព​ទឹក

សូមមើលជំពូក ចម្លង




អេសាយ 3:1
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​បួន ពេល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាន នៅ​ក្នុង​ស្រុក​នោះ ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ នៃ​ពិភព​ទាំង​មូល គឺ​ព្រះ​ដ៏​មាន​ឫទ្ធិ​ចេស្ដា របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ដណ្ដើម​យក​ជ័យ‌ជម្នះ​ពី​បច្ចា‌មិត្ត​របស់​យើង ហើយ​យើង​នឹង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​យើង!


ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ពួក​ជំទាវ​នៅ​ក្រុង​ស៊ីយ៉ូន​អួត‌អាង​ណាស់ ពួក​គេ​មាន​កិរិយា​ឆ្មើង‌ឆ្មៃ និង​វាយ​ឫក​ខ្ពស់ ពួក​គេ​ដើរ​កាច់​រាង ទាំង​អង្រួន​កង​ជើង​ឲ្យ​គេ​ឮ។


មេ‌ទ័ព​អាស្ស៊ីរី​តប​វិញ​ថា៖ «ព្រះ‌មហា‌ក្សត្រ​របស់​យើង​ប្រើ​យើង​ឲ្យ​មក​នេះ មិន​មែន​គ្រាន់​តែ​នាំ​ពាក្យ​មក​ទូល​ស្ដេច​របស់​អស់​លោក ឬ​ក៏​ប្រាប់​អស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​ទេ គឺ​ស្ដេច​ឲ្យ​យើង​មក​ប្រាប់​អ្នក​ទាំង​អស់ ដែល​ស្ថិត​នៅ​តាម​កំពែង​នេះ។ អ្នក​ទាំង​នោះ​កំពុង​តែ​ស៊ី​លាមក​ខ្លួន​ឯង ហើយ​ផឹក​ទឹក​នោម​ខ្លួន​ឯងដូច​អស់​លោក​ដែរ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្មាំង​នឹង​កៀរ ប្រជា‌រាស្ត្រ​របស់​យើង​នាំ​យក​ទៅ​ជា​ឈ្លើយ ដ្បិត​ពួក​គេ​មិន​យល់​អ្វី​ទាំង​អស់។ អ្នក​ធំ​របស់​គេ​នឹង​ស្លាប់ ដោយ​អត់​បាយ ប្រជា‌ជន​តូច‌តាច​នឹង​ស្លាប់​ដោយ​អត់​ទឹក។


ព្រះ‌ជា‌អម្ចាស់​របស់​អ្នក គឺ​ព្រះ​ដែល​តែងតែ រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: យើង​លែង​ឲ្យ​អ្នក​ផឹក​ពី​ពែង ដែល​បណ្ដាល​ឲ្យ​អ្នក​បាត់​ស្មារតី អ្នក​នឹង​លែង​ផឹក​ពី​ពែង​នៃ​កំហឹង របស់​យើង​ទៀត​ហើយ។


ប្រជា‌ជន​ងាក​ទៅ​ខាំ​ខាង​ស្ដាំ គេ​នៅ​តែ​ឃ្លាន ងាក​ទៅ​ត្របាក់​ខាង​ឆ្វេង ក៏​នៅ​តែ​មិន​បាន​ឆ្អែត​ដដែល ដូច្នេះ ម្នាក់ៗ​ហែក​សាច់​ឈាម​របស់​ខ្លួន​ឯង​ស៊ី


ព្រះ‌បាទ​សេដេ‌គា​ក៏​បញ្ជា​ឲ្យ​គេ​ឃុំ​លោក​យេរេមា​ទុក​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច ហើយ​ឲ្យ​គេ​យក​នំបុ័ង​ពី​ហាង​នៅ​តាម​ផ្លូវ​មក​ជូន​លោក​ពិសា រហូត​ទាល់​តែ​ក្នុង​ក្រុង​ទាំង​មូល លែង​មាន​នៅ​សល់​នំបុ័ង​ទៀត។ ដូច្នេះ លោក​យេរេមា​ក៏​ស្នាក់​នៅ​ក្នុង​បន្ទាយ​កង​រក្សា​ស្ដេច។


«បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ អ្នក​ទាំង​នេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ព្យាការី​យេរេមា​ពន់​ពេក​ណាស់ គឺ​គេ​យក​លោក​ទម្លាក់​ក្នុង​អណ្ដូង លោក​មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ ក្នុង​អណ្ដូង​នោះ​ពុំ‌ខាន ដ្បិត​គ្មាន​ស្បៀង​អាហារ​ក្នុង​ក្រុង​ទៀត​ឡើយ!»។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ព្រះអង្គ​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។ នៅ​គ្រា​នោះ ព្រះ‌បាទ​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។


នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​ទី​បួន ពេល​ដែល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ប្រជា‌ជន​ក្នុង​ក្រុង​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ


យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់ ហើយ​ត្រូវ​បង់​ប្រាក់ ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។


«កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​ឲ្យ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។


ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ខាត​ម្ហូប​អាហារ ស្ត្រី​ដប់​នាក់​នឹង​ដុត​នំប៉័ង​នៅ​ក្នុង​ឡ​តែ​មួយ។ គេ​នឹង​ចែក​របប​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​បរិភោគ តែ​មិន​ឆ្អែត​ឡើយ។


យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ? តើ​អ្នក​គ្មាន​ស្ដេច​ទេ​ឬ? តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម