ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
អេសេគាល 39:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងវាយធ្នូចេញពីដៃឆ្វេងរបស់អ្នក ហើយនឹងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងវាយធ្នូចេញពីដៃឆ្វេងរបស់ឯង ហើយនឹងធ្វើឲ្យព្រួញធ្លាក់ចេញពីដៃស្តាំឯង អាល់គីតាប យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជំរុះព្រួញពីដៃស្ដាំរបស់អ្នក។ |
ព្រះអម្ចាស់មានព្រះបន្ទូលថា «ចូរឈប់ច្បាំង ចូរដឹងថា យើងនេះហើយជាព្រះជាម្ចាស់ យើងគ្រប់គ្រងលើប្រជាជាតិនានា ហើយគ្រប់គ្រងលើផែនដីទាំងមូល»។
គឺព្រះអង្គបញ្ឈប់សង្គ្រាមនៅលើ សកលលោកទាំងមូល ព្រះអង្គកាច់បំបាក់ធ្នូ និងលំពែង ហើយដុតរទេះចម្បាំងចោលអស់។
នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក
ឱព្រះជាម្ចាស់អើយ ព្រះអង្គប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលព្រះអង្គវិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជម្នះ ។
«កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃ ម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។
យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។
អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។