ទំនុកតម្កើង 76:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅទីនោះហើយដែលព្រះអង្គបានកម្ទេចគ្រឿង សស្ត្រាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញភ្លើងពីធ្នូ ព្រមទាំងខែល ដាវ និងអាវុធចម្បាំងផង។ សេឡា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញ ធ្នូ ខែល ដាវ និងអស់ទាំងសស្ត្រាវុធចម្បាំង។ –បង្អង់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នៅទីនោះ ទ្រង់បានបំបាក់ព្រួញ ធ្នូ ខែល នឹងដាវ ហើយអស់ទាំងគ្រឿងចំបាំងបង់។ –បង្អង់ សូមមើលជំពូកអាល់គីតាប3 នៅទីនោះហើយដែលទ្រង់បានកំទេចគ្រឿង សស្រ្ដាវុធ គឺមានធ្នូ ខែល និងដាវជាដើម។ - សម្រាក សូមមើលជំពូក |
ពេលនោះ ព្រះអម្ចាស់ចាត់ទេវតាមួយរូប ឲ្យមកប្រល័យជីវិតទាហានដ៏ខ្លាំងពូកែទាំងប៉ុន្មាន ព្រមទាំងពួកមេបញ្ជាការ និងពួកមេទ័ព នៅក្នុងទីតាំងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី។ ស្ដេចវិលត្រឡប់ទៅស្រុកវិញ ទាំងអាម៉ាស់មុខ។ ស្ដេចចូលទៅក្នុងវិហារនៃព្រះរបស់ស្ដេច ហើយពេលនោះ បុត្របង្កើតរបស់ស្ដេចនាំគ្នាធ្វើគុតស្ដេចដោយមុខដាវ។