រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។
អេសេគាល 32:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្ត្រាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសំឡាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចំបាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់ អាល់គីតាប ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅផ្នូរ ដោយមានទាំងគ្រឿងសស្រ្ដាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ |
រូបរាងកាយរបស់គេពោរពេញ ដោយកម្លាំងរបស់យុវវ័យ តែកម្លាំងនេះនឹងរលាយទៅជាធូលីដី ជាមួយគេដែរ។
សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។
មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។
ឱព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវខ្ចាត់ខ្ចាយអស់ទៅ។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា: “អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី និងរំលំអាណាចក្រទាំងឡាយ
គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត ដើម្បីវាយប្រហារអ្នក នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។ យើងនឹងការពារពួកអ្នកបម្រើរបស់យើង ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះត្រូវស្លាប់។ កូនមិនត្រូវទទួលទោសជំនួសឪពុកទេ ឪពុកក៏មិនត្រូវទទួលទោសជំនួសកូនដែរ។ មនុស្សសុចរិតនឹងទទួលរង្វាន់តាមអំពើសុចរិតដែលខ្លួនប្រព្រឹត្ត រីឯមនុស្សទុច្ចរិតក៏នឹងទទួលទោសតាមអំពើទុច្ចរិតដែលខ្លួនប្រព្រឹត្តដែរ។
ពួកគេស្មូត្រទំនួញមួយបទស្រណោះអ្នក ដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជម្រករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។
នៅស្ថានមច្ចុរាជ ពួកអ្នកចម្បាំងដ៏អង់អាច និងសម្ពន្ធមិត្តរបស់ស្រុកអេស៊ីបកាលពីមុន នឹងពោលថា “ពួកទមិឡទាំងនេះដែលត្រូវគេចាក់ដោយមុខដាវ ក៏ចុះមកនៅជាមួយពួកយើងដែរហ្ន៎!”។
ផារ៉ោនអើយ អ្នកត្រូវគេសម្លាប់ក្នុងចំណោមពួកទមិឡ អ្នកក៏នឹងស្ថិតនៅជាមួយពួកដែលស្លាប់ដោយមុខដាវដែរ!
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំ ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។
ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងលោកីយ៍ទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត