អេសេគាល 32:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសំឡាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចំបាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 គេមិនបានដេកជាមួយមនុស្សខ្លាំងពូកែ ដែលមិនកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅស្ថានមច្ចុរាជ ដោយមានទាំងគ្រឿងសស្ត្រាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ សូមមើលជំពូកអាល់គីតាប27 ពួកគេមិនស្ថិតនៅជាមួយពួកវីរបុរសពីជំនាន់ដើមទេ ដ្បិតពួកគេជាមនុស្សទមិឡ។ ពួកគេចុះទៅផ្នូរ ដោយមានទាំងគ្រឿងសស្រ្ដាវុធទៅជាមួយផង ដាវរបស់គេស្ថិតនៅពីក្រោមក្បាលដំណេក បាបរបស់ពួកគេស្ថិតនៅជាប់ជាមួយឆ្អឹងរបស់ខ្លួន ដ្បិតពួកគេបានធ្វើឲ្យពិភពលោកភ័យញ័រ។ សូមមើលជំពូក |
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្តាតណាដែលកំរើកទាស់នឹងឯងក្នុងរឿងក្តី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដី ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះឯង ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះឯងដែរ។