ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។
អេសេគាល 19:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទី ពីគ្រប់អាណាខេត្ត នាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះ ហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះអស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ពីស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេទៅ អាល់គីតាប ប្រជាជាតិនានាលើកទ័ពពីគ្រប់ទិសទី ពីគ្រប់អាណាខេត្ត នាំគ្នាដាក់អន្ទាក់ចាប់សិង្ហស្ទាវនោះ ហើយវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ |
ក្នុងពេលកងទ័ពឡោមព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូក្នេសាបានយាងមកបញ្ជាកងទ័ពដោយផ្ទាល់។
យើងធ្លាប់ពោលថា ដោយសារម្លប់ត្រជាក់ត្រជុំនៃព្រះមហាក្សត្រ យើងនឹងរស់នៅក្នុងចំណោម ប្រជាជាតិទាំងឡាយ។ ប៉ុន្តែឥឡូវនេះ ព្រះមហាក្សត្រ ដែលជាម្ចាស់ជីវិតរបស់យើង គឺស្ដេចដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក ទ្រង់ជាប់ឃុំឃាំងក្នុងរណ្ដៅរបស់ពួកគេ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងធ្លាក់ក្នុងអន្ទាក់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន គឺស្រុករបស់ជនជាតិខាល់ដេ គេនឹងស្លាប់នៅស្រុកនោះ តែឥតបានឃើញស្រុកនោះឡើយ។
យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។
ប្រជាជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ ក៏នាំគ្នាដាក់អន្ទាក់ចាប់វា ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។
វាកម្ទេចកំពែងក្រុង ហើយបំផ្លិចបំផ្លាញទីក្រុង។ ប្រជាជននៅក្នុងស្រុកភ័យតក់ស្លុត នៅពេលឮសូរវាគ្រហឹម។